ខ្លាំងបាត់!!! ពាក់បន្ទោងខ្សែរ កឲ្យឆ្កែ ដើម្បីការពារពេលឆ្កែវង្វេង ខ្លាចគេមិនស្គាល់ម្ចាស់

ប្លែកទៀតហើយបងប្អូន រាល់ដងនៅពេលដែលមានបុណ្យទៀន​ ឬ ពិធីអ្វីផ្សេងៗដែលមានមនុស្សច្រើន ដូចជាពិធីអ៊ុំទូកជាដើម តាមស្ថានីយ៏ទូរទស្សន៏ឬតាមបណ្តាយផ្សព្វផ្សាយផ្សេងៗដែលតែងប្រកាសប្រាប់បងប្អូនទាំងអស់គ្នាថា បើមានកូនតូចយកទៅជាមួយអីសូមសរសេរលេខទូរសព្ទ័របស់បងប្អូនដាក់ចូលក្នុងហោប៉ៅអាវឬខោររបស់ពួកគេទៅដើម្បីពេលវង្វេងងាយស្រួលរក។

ប៉ុន្តែកកាលពីពេលថ្មីៗនេះបុរសជនជាតិថៃម្នាក់បានធ្វើឲ្យអ្នកប្រើប្រើប្រាស់បណ្ដាញសង្គមទាំងចាស់ ទាំងក្មេង នាំគ្នាភ្ញាក់ផ្អើល នឹងហួសចិត្ត ក្រោយបង្ហោះរូបថតឆ្កែរបស់គាត់ពាក់នូវខ្សែកដែលមានបណ្ដោងភ្ជាប់ជាមួយនឹងរូបថតរបស់គាត់ផ្ទាល់ ។

វាមើលទៅពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ប៉ុន្តែទង្វើនេះអាចនឹងមានប្រយោជន៍នៅថ្ងៃណាមួយ គឺនៅពេលដែលឆ្កែនេះវង្វេង ឬ បាត់ ។ តាមរយៈរូបថតនោះអ្នកដែលប្រទះឃើញវានឹងអាចរកម្ចាស់វាឃើញដោយងាយស្រួលបើសិនជាស្គាល់គាត់ ឬក៏ងាយស្រួលដល់មន្ត្រីមូលដ្ឋានក្នុងការស្វែងរកផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *