ប្រាសាទមានរឿងអាថ៌កំបាំង នាគព័ន្ធ និងសម្រស់គ្មានពីរ ដែលទេសចរណ៍ប្រាថ្នាទៅស្គាល់!!!

ប្រាសាទនាគព័ន្ធ (ឈ្មោះដើម រាជស្រី គឺជា មន្ទីរពេទ្យបុរាណ) ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពោធិសត្វ លោកេស្វរៈ(ព្រះពុទ្ធសាសនាមហាយាន) និងព្រះពុទ្ធស្ដេចថ្នាំនាម ភែសជ្យគុរុ។

នៅក្នុងខេត្តសៀមរាបបច្ចុប្បន្ន ប្រាសាទនេះ ត្រូវបានសាងសង់ នៅចំកណ្ដាលបារាយណ៍ឈ្មោះ ជ័យតដាក លើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ។

មានរូបចំលាក់ ទាំង៤ទិសសំរាប់ជាតំនាងអោយធាតុទាំង៤ គឺ ធាតុដីតំនាងដោយ រូបចំលាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំនាងដោយ រូបចំលាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំនាងដោយរូបចំលាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំនាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។

រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់ ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤ កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណា​មួយនៃ ធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤ ។

បើឃើញមាន ចំលាក់សេះថ្ម អោបព័ទ្ធដោយមនុស្ស ជាច្រើន មានរឿងតំនាលថា មានហ្វូងមនុស្សប្រុស មួយក្រុមបានជិះ​សំពៅ ឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំនាចមួយ វា បានបង្កព្យុះភ្លៀងធ្វើអោយសំពៅលិចលង់នាយសំពៅឈ្មោះ សេមហៈ ក៏បានបន់ស្រន់អស់​ទេព្ដាអោយជួយដោយបារមី ព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ហើយទ្រង់ក៏ប្រើអោយអាមាត្យមួយអង្គ ក្លែងជាសេះ បាលហៈ ទៅជួយដល់អ្នកលិចលង់សំពៅនោះ អ្នកលិចលង់ទាំឡាយ ក៏បានតោងជើង កន្ទុយសេះនាំមកដល់ត្រើយបានសុខសាន្ដទៅ។

វីឌីអូ៖ Tan Kimsour
អត្ថបទ៖ ដកស្រង់ និង អាចារ្យធំ

Leave a Reply

Your email address will not be published. Required fields are marked *