ជួយស៊ែរបន្តៗផង!!! កុំញុំាត្រីបែបនេះ ពេលមានកូនង៉ែតតូច

គណនីហ្វេសប៊ុកឈ្មោះ Mana Heang បានធ្វើការចែករំលែកនូវបទពិសោធន៍ដែលគាត់ទើបតែជួបប្រទះមួយ ចាត់ទុកថាជាការដាស់តឿនដល់ស្ត្រីដែលទើបនឹងកូនង៉ែតរួច ថាបើជៀសបានក៏ជៀសទៅ កុំអោយញុំាត្រីនេះ ប្រយ័ត្នទាស់ដូចគាត់ ។ បងស្រីម៉ាណាបានប្រាប់អោយដឹងទៀតថា គាត់ទើបប៊ិះនឹងស្លាប់ ២ យប់ ៣ ថ្ងៃ រាគផង ក្អួតផង អង្គុយមិនកើត ឈរក៏មិនកើត ងងឹតមុខឈឹង។

គាត់បានសរសេររៀបរាប់ដូចខាងក្រោមថា «សួស្តីម៉ាក៉ៗនៅក្នុងគ្រុបនេះ ខ្ញុំចង់ចែករំលែកបទពិសោធន៍ខ្លះៗ ជូនម៉ាក់ៗ​ក្នុងគ្រុប​ជាពិសេសម៉ាក់ៗ ដែលសរសៃខ្ចី ក៏ដូចជាម៉ាក់ៗ​ដែលអត់​មានចាស់ៗនៅជាមួយ ។ ចង់ប្រាប់ថាពេលញុំាអីអោយប្រយ័ត្ន កុំអោយដូចខ្ញុំ ។ ដោយសារតែត្រីនេះម៉ាក់ៗ អើយទាស់ចង់ងប់ 2 យប់ 3 ថ្ងៃម៉ាក់ៗរាគផង ក្អួតផង អង្គុយមិនកើត ឈរមិនកើត ងងឹតមុខឈឹង គ្មានកម្លាំងក្នុងខ្លួនសូម្បីតែបន្តិច ។ ហើយបើនិយាយពីក្អួតវិញ ឡើងបែប​ប្រម៉ាត់ ក្អួតឡើងចង់ចេញ ពោះវៀន​ពោះតាំង​មកអស់ហើយ ។

បើរាគវិញអត់បាច់ប្រឹងទេម៉ាក់ៗ​អើយមកឯង អត់កំប្លែងទេណាម៉ាក់ៗ​យាយមែន ។ ប្ដីទិញថ្នាំអោយញុំាក៏ក្អួត​មកវិញដែរ ប្ដីប្រាប់ថា «​ពេទ្យថា​មិនមែន​ទាស់ទេ គឺ​ពុលចំណី» ។ ខ្ញុំក៏និយាយ​ទៅប្ដីវិញថា បើខ្ញុំពុលមែន​ហេតុអី​ក៏បងឯង និង​កូនអត់អី បើញុំាត្រីហ្នឹងដូចគ្នា ហើយមិនបានញុំាអីផ្សេងផង ។

ពេទ្យគ្មានឡើយពាក្យថាទាស់ (បញ្ជាក់​ខ្ញុំមាន​កូនពីរនាក់ ម្នាក់អាយុ 1ខួប 3ខែ ហើយម្នាក់ទៀត​ ទើបតែអាយុ 2 ខែទេ) ។ គេថា​អោយញុំាស្រាត្រាំក្រពះកាំប្រម៉ា ។ ខ្ញុំញុំា​ថ្ងៃដំបូង​ក៏ក្អួត​មកវិញដែរ ញុំាមិនកើត ក្នុងខ្លួនវេទនា​ចង់ងប់​ហើយ​ម៉ាក់ៗអើយ ។

ចុងក្រោយខ្ញុំ​ជា ដោយសារ​យកត្រី ដែលទាស់នឹង​ទៅកំឡោច​អោយខ្លោច​ទៅជាធ្យូង ហើយបុក​អោយម៉ត់ បើមាន​ស្រាលាយ​ជាមួយ​ស្រាផឹក បើអត់ស្រាលាយ​ជាមួយ​ទឹក​ក៏បាន ។ ប្ដីខ្ញុំមិន​ធ្វើអោយ​ខ្ញុំញុំាទេ ថាទៅញុំាអោយកើតមហារីកអី ប៉ុន្តែម៉ាក់ យាយ និង ប៉ាខ្ញុំប្រាប់ថា បើយើងទាស់អីត្រូវយករបស់ហ្នឹង​ទៅបន្សាប ។

ខ្ញុំត្រូវតែសាក គាត់ប្រាប់ថាញុំាហើយ បើយើងទាស់មែន ប្រហែលកន្លះ​ម៉ោងបែកញើស​មកស្រាក់ៗ​ហើយ ប៉ុន្តែខ្ញុំញុំាបានប្រហែលជិត​មួយម៉ោង​ទៅហើយ តែអត់មានឃើញបែកញើសសោះ តែបែជាចង់ក្អួតទៅវិញ ។ ក្នុងចិត្តគិតថា​មិនដឹង​យ៉ាងមិច​យ៉ាងម៉ាទេ ។ ខ្ញុំក៏ស្រងំ​គេង​បាន​ប្រហែលជា 2 ម៉ោងក្រោយ ខ្ញុំមានអារម្មណ៍ថារាងធូរបន្តិច ប៉ុន្តែនៅ​ឈឺពោះ​តិចៗ​តែឈប់ក្អួត​ ហើយខ្ញុំអាចងើបអង្គុយបាន ។

អង្គុយមិនបានយូរទេ ព្រោះនៅមិនទាន់​មានកម្លាំង ។ ម៉ាក់ៗណាដឹងថាញុំាអី ធ្វើអោយមានកម្លាំងជួយប្រាប់ផង ។ ខ្ញុំស្ទើតែមិនបាន​ឃើញមុខកូនៗខ្ញុំទៀតហើយ ម៉ាក់ៗអើយនេះជា​បទពិសោធន៍​សម្រាប់ជីវិតខ្ញុំ » ។ អរគុណដែលបានចែករំលែក ៕

Leave a Reply

Your email address will not be published. Required fields are marked *