ស៊ែរឲ្យបានដឹងគ្រប់គ្នាផង!!! អ្នកជំនាញចិញ្ចឹមបង្គាទឹកសាបកូរ៉េ នឹងមក បង្រៀនជំនាញចិញ្ចឹមបង្គាដល់កូនខ្មែរនៅ…

កាលពីពេលកន្លងទៅនេះ ក្រុមការងាររបស់ Business Cambodia បានសហការជាមួយនឹងក្រុមហ៊ុនហាងឆេង ២៤ បានហោះហើរទៅទីក្រុងប៊ូសាន នៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីសិក្សាពីអាជីវកម្មចិញ្ចឹមបង្គាដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយការចិញ្ចឹមបង្គាមួយនេះកំពុងតែជោគជ័យមួយនៅក្នុងទីក្រុងប៊ូសាន ។

ជួបផ្ទាល់ជាមួយស្ថាបនិករបស់ Business Cambodia ថៅកែបង្គាដ៏ធំមួយនៅក្នុងប្រទេសកូរ៉េបាននិយាយថា នៅពេលដែលគាត់ចេញចិញ្ចឹមបង្គា មិនចំនេញនោះទេក្នុងរយះពេល ២ ឆ្នាំដំបូង តែដោយសារចិត្តស្រលាញ់នៅការចិញ្ចឹមបង្គាស្រាប់​ គាត់មិនបានខ្វល់រឿងខាតនោះទេ ពោលគាត់បានខិតខំប្រឹងរហូតក្លាយជាបិតាបង្គាមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្តង។

ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាបនិកហាងឆេង ២៤ ដែលមានស្នាក់ការនៅប្រទេសកូរ៉េ លោក ប៊ុន ធាងលុយ ក្នុងបំណងនាំយកបិតាបង្គាទឹកសាបរូបនេះ​មកកម្ពុជា ទីបំផុតបិតាបង្គាររូបនេះក៏យល់ព្រម ហើយលោកនឹងធ្វើដំណើរមកកម្ពុជានៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ហើយលោកនឹងបង្រៀនកូនខ្មែរទាំងអស់គ្នាអោយចេះចិញ្ជឹមបង្គាទឹកបែបទំនើបជាលក្ខណៈបច្ចេកទេសកូរ៉េ។

គួរំលឹកផងដែរកសិដ្ឋានចិញ្ចឹមបង្គានៅក្នុងប្រទេសកូរ៉េមានទំហំដីកន្លះហិចតា កំពុងចិញ្ចឹមបង្គាយក្ស ហើយត្រូវបានចំណាយក្នុងចិញ្ចឹមបង្គាត្រឹមតែ ៥០០០ ដុល្លារតែប៉ុណ្ណោះក្នុងដំណាក់់កាលដំបូង ហើយចំណាយទៅលើការទិញចំណីប្រមាណ ១៥០០ ដុល្លារក្នុង ១ រដូវ តែក្នុងការរកចំណូលត្រឡប់មកវិញពីការលក់បង្គាយក្សមិនតិចជាង ៣០០០០ ដុល្លារនោះទេ។

លោកអ្នកដែលមានបំណងចង់រៀនសូត្រអាជីពចំណូលខ្ពស់មួយនេះសូមទំនាក់ទំនងមកកាន់ហាងឆេង ២៤ នៅខ្មែរ នឹងធ្វើនៅ 13 ធ្នូ 2019 Tel: 0965100909/061487544 នៅកូរ៉េ នឹងធ្វើនៅ 25 មករា 2020 Tel: 01059298064 តម្លៃចូលរួម 100$ ចុះឈ្មោះបង់លុយមុនតម្លៃ 90$៕

Leave a Reply

Your email address will not be published. Required fields are marked *