នេះហើយជាស្នេហាពិត ស្មោះស្ម័គ្រមិនប្រែប្រួល! ទិដ្ឋភាពកម្រនឹងបានឃើញ ដោយយាយតា មួយគូរ បានបង្ហាញភាពផ្អែមល្អែមនឹងគ្នា ធ្វើអោយអ្នកដែលបានទស្សនាហើយ ដឹងតែច្រណែននឹងគាត់តែម្តង….(មានវីដេអូ)

ពាក្យថាស្នេហាគឺមានន័យខ្លាំងណាស់ ដោយក្នុងន័យស្នេហានោះគឺមានគ្រប់រស់ជាតិ ទាំងប្រៃ ជូរ ចត់ ផ្អែម និងសាប ដូច្នេះស្នេហាគឺពិបាកនឹងស្មានខ្លាំងណាស់។ ស្នេហាដែលឈឺចាប់ខ្លាំងបំផុត និងមិនអាចបំភ្លេចបាននោះ គឺជាស្នេហាគ្រាដំបូង នៃមនុស្សស្រីប្រុស ដែលទើបនឹងពេញវ័យ ហើយចាប់ផ្តើមមានស្នេហា។

ប្រិយមិត្ដ យុវវ័យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាធ្លាប់មានស្នេហា កាលពីមុនរួចមកហើយ
ដែលក្នុងពេលនេះ ក៏មានអ្នកខ្លះកំពុងតែស្រលាញ់គ្នាយ៉ាងមានក្ដីសុខ ហើយអ្នកខ្លះទៀត ក៏កំពុងតែខូតចិត្ដចំពោះគូរស្នេហ៏របស់ខ្លួន ផងដែរ។ ដោយឡែក តើអ្នកទាំងអស់គ្នា ជឿថានៅលើលោកនេះ មានស្នេហា ពិតដែរឬទេ?

យ៉ាងណាមិញ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះថា Thoeng So បានបង្ហោះវីដេអូ ដែលក្នុងនោះ យើងឃើញលោកតាលោកយាយមួយគូរ បានលេងទឹកជាមួយគ្នាយ៉ាងសប្បាយរីករាយ និងបង្ហាញពីភាពផ្អែមល្ហែម រហូតធ្វើឲ្យមហាជនជាច្រើន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ការច្រណែនជាខ្លាំង។

ជាមួយគ្នានេះដែរ គេហទំព័រហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”នឹកដល់ស្រុកកំណើតកំពុងធំ ត្រពាំងអូរ ស្គាល់ទឹកសមុទ្រវិញម្ដង។” លោក Thoeng So បានបន្ថែមទៀតថា៖”យាយតោងតា ហែលទឹកសមុទ្រយាយ៨៦ឆ្នាំ តា៧៤ឆ្នាំ”៕

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *