អបអសាទរផង! សម្លចាណាង ជនជាតិដើមភាគតិចជាប់ចំណាត់ថ្នាក់លេខ២

លោកស្រី ឡាត់ សុខឯម បេក្ខភាពជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ នៅក្នុងមហោស្រព សិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែលើកទី១៩ ឆ្នាំ២០១៩ បានសម្តែងការរំភើប សប្បាយរីករាយ ដែលបានជាប់ចំណាត់ថ្នាក់ជាពិសេស អបអសាទរ សម្លចាណាង។ លោកស្រី ឡាត់ សុខឯម ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី បានរៀបរាប់អារម្មណ៍នៅក្នុងចិត្តថា៖

អបអសាទរ សម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ខ្ញុំពិតជារំភើបសប្បាយរីករាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដែលនាងខ្ញុំជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ នៅក្នុងមហោស្រព សិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែលើកទី១៩ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ។

Leave a Reply

Your email address will not be published. Required fields are marked *