ធ្វើរបងផ្ទះជាកញ្ចក់អាងចិញ្ចឹមត្រី!!! មានអី ១ខែក្រោយមក ម្ចាស់ផ្ទះពុំនឹកស្មាន… (មានវីដេអូ)

«របងផ្ទះកញ្ចក់ចិញ្ចឹមត្រី» មានអីទាក់ទាញមនុស្សមកមើលជាច្រើន ស្ថិតនៅកៀកឆ្នេរសមុទ្រ Aegean Sea មានគេហដ្ឋានដ៏ចម្លែកភ្នែកអស្ចារ្យមួយ គ្រាដែលរបង «ការពារ» ផ្ទះ ជាអាងចិញ្ចឹមត្រីទៅវិញ។ ម្ចាស់ផ្ទះពុំនឹកស្មានថា ជាមួយរចនាបថតាមគំនិតរបស់ខ្លួននេះ បានទាក់ទាញអ្នកមកទស្សនាមួយថ្ងៃៗរាប់ពាន់នាក់សោះ។

ម្ចាស់គេហដ្ឋាននេះជាអ្នកជំនួញនៅតំបន់នោះឈ្មោះ Mehmet។ ១០ ឆ្នាំ មុន គាត់បានគិតឃើញពីការស្ថាបនារបងផ្ទះ «ចម្លែក» បែបនេះ។ បណ្តោយសរុបនៃអាងចិញ្ចឹមត្រី និងជារបងផងនោះ មានប្រវែង ៥០ ម៉ែត្រ។ បច្ចុប្បន្ន មានត្រីជាង ១០០០ ប្រភេទ កំពុងរស់នៅក្នុង «របង» ផ្ទះចម្លែកនេះ។

ដើម្បីសំអាតបរិស្ថានរស់នៅរបស់ហ្វូងត្រីទាំងនោះ គាត់បានបង្កប់បំពង់ប្តូរទឹកប្រវែង ៤០០ ម៉ែត្រ ដើម្បីឲ្យទឹកមានចលនាវិលជុំដូចក្នុងធម្មជាតិ ។ ដើម្បីការពារ «របងត្រី» គាត់បានដាក់កាមេរ៉ា ១៧ មានមុខងារកំណត់អត្តសញ្ញាណផ្ទៃមុខ។

អ្នកមកទស្សនាអាចថតរូប ឃ្លីប តែពុំអនុញ្ញាតឲ្យចូលកៀកពេកឡើយ ពុំនោះសោត ប្រព័ន្ធប្រកាសអាសន្ននឹងលាន់ឮឡើង។ គាត់ចំណាយអស់ប្រមាណ ២១.០០០ ដុល្លារអាមេរិក សំរាប់សាងសង់វា។ លោក Mahmet ពោលថាៈ ពេលឃើញមានមនុស្សមកទស្សនាច្រើន ខ្ញុំយល់ថា ខ្ញុំបានវិនិយោគទុនពុំខាតឡើយ ហើយថែមទាំងមានអត្ថន័យទៀតផង៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *