រុក្ខឱសថបុរាណខ្មែរ មិនសូវមានអ្នកស្គាល់ ប្រើព្យាបាលជំងឺជាច្រើន

រុក្ខឱសថបុរាណខ្មែរ មិនសូវមានអ្នកស្គាល់ ប្រើព្យាបាលជំងឺជាច្រើនដែលយើងតែងជួបប្រទះសព្វថ្ងៃនេះ។ សូមចែករំលែកបន្តទុកជាចំណេះដឹងថ្មីៗ។
រុក្ខឱសថ ៖ ធ្មៅ-ខ្មូវ-ទាល់ស្រុក

ផ្នែកប្រើប្រាស់៖ មើម ខ្នែងមើម។

កបនឹងជម្ងឺ៖
-ខ្នែងមើម៖ ឈឺសន្លាក់ អាហារមិនរលាយ ក្អក រលាកទងសួត។
-មើម៖ ហឺត មិនឃ្លានអាហារ ហើមពោះ ចុកពោះ ទល់លាមក រោគបង្ករឡើងដោយព្រូន រាំងរដូវ ឈឺចុកចាប់ពេលមានរដូវ ហេវហត់ខ្វះឈាមក្រហម ខ្សោយកំលាំង ខ្សោយផ្លូវភេទបុរស។

*បញ្ជាក់៖ មានប្រភេទមួយទៀតដុះនៅព្រៃ ហៅថាទាល់( Amorphophalla campanulus ) មើមតូចជាងនិងមានជាតិរមាស់ច្រើនជាង។ ចំណែកការប្រើប្រាស់និងព្យាបាលដូចគ្នា។
-កំរិតប្រើ៖ (មើមស្ងួត) 5g-12g ក្នុង១ថ្ងៃ។

***សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា ៣

Leave a Reply

Your email address will not be published. Required fields are marked *