ជួយប្រាប់តគ្នាផង!! អាថ៌កំបាំងនាំឲ្យសុខភាពមាំមួនពេញ១ជីវិត…

អ្នកជំនាញឱសថបុរាណ Lu Cheng Chuan អាយុ ៩៦ឆ្នាំ ជាបិតាឱសថបុរាណចិន ។ ថ្វីត្បិតមានវ័យដល់ទៅ ៩៦ឆ្នាំ ហើយក្តីតែលោកមានសុខភាពមាំមួន ស្មារតីភ្លឺស្វាង និងព្យាបាលអ្នកជំងឺរាល់ថ្ងៃ ។

វ័យជាង ៩០ឆ្នាំហើយ តែនៅមានស្មារតីភ្លឺស្វាង ធ្វើការងាររាល់ថ្ងៃ ។ ទាំងអស់នេះ អាស្រ័យមកពី…ខ្ញី។មន្ទីរពេទ្យដែលលោកតែងទៅពិនិត្យសុខភាពជាប្រចាំនោះបាននិយាយថា ៖ ហេតុអ្វីលោកអាយុជាង ៩០ឆ្នាំហើយ តែបេះដូងរបស់លោកទើបមានអាយុ “៤០ឆ្នាំ” អីចឹង ? ។

លោកបានថ្លែងប្រាប់តាមរយៈទូរទស្សន៍ជាតិចិន CCTV ថា ៖ “សំខាន់គឺខ្ញីត្រាំជាមួយទឹកខ្មេះ” ។ តាមលោក នោះខ្ញីពិតជាល្អចំពោះក្រពះ និងអណ្តើក ហើយបើផ្នែកទាំង២នេះ វាល្អនោះបញ្ហាសម្ពាធឈាមខ្ពស់ ខ្លាញ់ក្នុងសរសៃឈាម ជំងឺសន្លាក់ ។ល។ នឹងត្រូវបានដោះស្រាយ ។

ការបរិភោគខ្ញីត្រាំទឹកខ្មេះជាប្រចាំ ក្នុងពេលបរិភោគអាហារ ពី ២-៣ចំណិត ឲ្យបានរៀងរាល់ថ្ងៃ -នេះហើយគន្លឹះដែលធ្វើឲ្យខ្ញុំមាំមួនដូចបច្ចុប្បន្ននេះ ។ លោកបញ្ជាក់ថា ជាង ៤០ឆ្នាំមកហើយ ដែលលោកប្រតិបត្តិបែបនេះយ៉ាងខ្ជាប់ខ្ជួន ។


សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *