តាមពិតបែបនេះសោះ!!! មើលដំបូងស្មានតែពស់ និងថាជាផ្កាចម្លែក មានឯណាតាមពិតជា…

បរទេស៖ ថ្ងៃមួយបុរសម្នាក់រួមជាមួយមិត្ដភក្ដិរបស់គាត់បានដើរលេងជាមួយអ្នកដើរកំសាន្តដ៏ទៃទៀតនៅព្រៃត្រូពិច។ នៅពេលដែលពួកគេកំពុងដើរពួកគេបានជួបនឹងផ្កាពណ៌សចម្លែកមួយ។ការរកឃើញនេះ បានបង្កើតឲ្យមានការចាប់យកចំណាប់អារម្មណ៍របស់អ្នកទស្សនាគ្រប់គ្នាដែលមិនដែលឃើញផ្កាបែបនេះពីមុនមកសោះ។ នៅលើការចង់ ដឹងចង់ឃើញរបស់បុរសម្នាក់នេះបានសម្រេចចិត្តទៅមើលផ្កាយ៉ាងជិតស្និទ្ធ និង ចង់បានប៉ះវា។

គួរឱ្យភ្ញាក់ផ្អើលបន្ថែមទៀតភ្លាមៗនោះ នៅពេលផ្កាចម្លែកត្រូវបានប៉ះពួកវាចាប់ផ្តើមធ្វើចលនាហើយធ្វើឱ្យបុរសនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយហៅមិត្តរបស់គាត់ឲ្យជួយ។ក្នុងរយៈពេលកន្លង មកផ្កាដែលនៅ តែមានចលនាបានចាប់ផ្តើមបង្ហាញខ្លួនជាធម្មតា។ បុរសនោះ បានប្រាប់ថាវាមានស្លាបពណ៌ត្នោតងងឹតនៅលើកំពូល រីឯខ្នងមានពណ៌ប្រផេះ។

ផ្នែកទាបនៃរាងកាយរបស់បក្សីគឺស្លេក និងពណ៌ប្រផេះបន្តិច។ តាមពិតវាជាបក្សីមួយដែលមានលក្ខណៈស្រដៀងនឹងសត្វខ្ញោក ។ តើបងប្អូនដែលប្រទះនឹងសត្វនេះដែរឫទេ?

Leave a Reply

Your email address will not be published. Required fields are marked *