ព្រះអើយ!! ឃើញដុំមួយធំគិតថាសំណល់មីនតោន សង្ស័យពេកក៏ហៅគេមកពិនិត្យមើល ដឹងការពិតហើយភ្ញាក់ផ្អើលជាខ្លាំង..

កសិករម្នាក់នៅក្នុងប្រទេសអាហ្សង់ទីន ពិតជាពុំនឹកស្មានសោះ នៅពេលប្រទះឃើញ «ពងចម្លែក» ដ៏ធំមួយសម្បើមមួយដែលគាត់ពុំអាចលើករួចដោយខ្លួនឯង។ នៅព្រឹកមួយ លោក Jose Antonio Nievas កសិករម្នាក់នៅក្នុងទីក្រុង Carlos Spegazzini ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីភាគខាងត្បូង Buenos Aires ប្រទេសអាហ្សង់ទីន ខណៈបានកំពុងបណ្តើរសត្វឆ្កែរបស់គាត់ ស្រាប់តែប្រទះឃើញវត្ថុដ៏ចម្លែកមួយដែលគាត់គិតថា ជាពងរបស់សត្វដាយណូស័រ ស្ថិតនៅច្រាំងទន្លេ។

វត្ថុដ៏ធំពណ៌ក្រម៉ៅនេះត្រូវបានកប់នៅក្នុងដីភក់នៃច្រាំងទន្លេ ដែលមើលទៅដូចពងសត្វអីចឹង ។ ខណៈគាត់ចូលទៅជិត Jose បានដឹងថា វាពុំមែនជាដុំថ្មទេ ហើយវាទំហំធំ (វិជ្ជមាត្ររហូតដល់ ១ ម៉ែត្រ) និងមានប្រហោងមួយនៅផ្នែក «ក្បាល»។ទោះយ៉ាងណា បើតាមអ្នកវិទ្យាសាស្ត្រជឿថា នេះគឺជាការបំផ្លិចបំផ្លាញនៃជីវិតសត្វលោកដ៏ធំសម្បើម ដែលរស់នៅលើភពផែនដីអំឡុងកាលពី ១៥០០០ ឆ្នាំមុន ដែលត្រូវបានហៅថាសត្វ Glyptodon ។

វាជាសត្វកណ្តូបដ៏ធំមួយនៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីអតីតកាល។ លោក Alekamdrp Lra,arz អ្នកវិទូបុរាណវិទ្យានៅសារៈមន្ទីរវិទ្យាសាស្ត្រធម្មជាតិ Bernadino Rivadavia និយាយថាៈ «វាគ្មានអ្វីសង្ស័យទេ ដែលនេះជាលក្ខណៈពិសេសរបស់សត្វ glyptodont ពីសម័យបុរេប្រវត្តិទេ ។ សត្វនេះបានផុតពូជទាំងស្រុងរាប់ពាន់ឆ្នាំមកហើយៗ ផូស៊ីលរបស់វា តែងត្រូវបានរកឃើញនៅក្នុងតំបន់នេះ»៕

Leave a Reply

Your email address will not be published. Required fields are marked *