មិននឹកស្មានថា!! គ្រាន់តែជាសំបុត្រចុងក្រោយរបស់អ្នកដែលបានស្លាប់នៅលើនា Titanic មានតម្លៃថ្លៃដល់ម្លឹងសោះ

ដោយបានសរសេរនៅលើក្រដាសគុណភាពខ្ពស់របស់នាវា Titanic ដោយអ្នកដំណើរថ្នាក់ទីមួយ លិខិតនេះត្រូវបានបញ្ជូនដោយ Alexander Oskar Holverson នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ១៩១២ គឺមួយថ្ងៃ មុននឹងនាវានេះបានលិច។ សំបុត្រនេះគឺជាលិខិតចុងក្រោយមួយដែលគេស្គាល់ ដែលបានរួចផុតពីការលិចនាវា និងជាលិខិតដែលគេស្គាល់ថា ត្រូវបានសរសេរនៅលើនាវាដោយជនរងគ្រោះ។

ដោយដាក់ដេញថ្លៃដោយក្រុមហ៊ុន Henry Aldridge Son សំបុត្រនេះបានចារជូនម្ដាយរបស់ Holverson ដែលបានសរសេរយ៉ាងដូច្នេះ “នាវានេះមានទំហំធំដូចយក្សនិងមានគ្រឿងសង្ហារឹមដូចសណ្ឋាគារដ៏ធំមួយ។ ប្រសិនបើអ្វីៗដំណើរការល្អ យើងនឹងទៅដល់ញូវយ៉កនៅព្រឹកថ្ងៃពុធ”។

លោក Holverson ដែលជាអ្នកលក់ដ៏ជោគជ័យម្នាក់ បានស្ថិតក្នុងថ្ងៃវិស្សមកាលជាមួយប្រពន្ធនៅរដ្ឋធានី Buenos Aires និងបានវិលត្រឡប់ទៅសហរដ្ឋអាមេរិកតាមរយៈចក្រភពអង់គ្លេស។ នាវា Titanic បានបុកនឹងផ្ទាំងទឹកកកនៅល្ងាចថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩១២ និងបានលិចត្រឹមពីរម៉ោងជាមួយមនុស្សជាង ១៥០០ នាក់បានបាត់បង់ជីវិត។

លោក Holverson មិនបានរួចផុតពីគ្រោះថ្នាក់នោះឡើយហើយសំបុត្រត្រូវបានរកឃើញក្នុងសៀវភៅនៅពេលសាកសពជនរងគ្រោះត្រូវបានរកឃើញនៅមហាសមុទ្រអាត្លង់ទិក និងបានប្រគល់ជូនក្រុមគ្រួសាររបស់គាត់។ ប្រពន្ធរបស់គាត់បានរួចផុតពីគ្រោះថ្នាក់។

សំបុត្រនោះដែលប្រឡាក់ទឹកសមុទ្រ មាននិយាយអំពីអាហារសមុទ្រ តន្ត្រី ពួកអ្នកដំណើរអភិជននៅលើនាវា ដែលពិតជាកម្រក្នុងចំណោមវត្ថុដែលរកឃើញពី Titanic។ ហើយសំបុត្រចុងក្រោយបង្អស់មួយនេះត្រូវបានសរសេរនៅលើនាវា Titanic ហើយបានលក់នៅពិធីដេញថ្លៃ ក្នុងតម្លៃឯតទគ្គកម្ម ១៦៦.០០០ ដុល្លារ៕

ប្រភព៖ YTFB

Leave a Reply

Your email address will not be published. Required fields are marked *