រូបប៉ុន្មានសន្លឹកនេះបើលោកចោរឃើញហើយ លែងហ៊ានប្រាថ្នាប្លន់ តែម្តង!
វាជាការពិតណាស់សម្រាប់មនុស្សភាគច្រើននៅពេលយើងទៅដកលុយពីទូ ATM តែម្នាក់ឯង យើងច្បាស់ជាមានអារម្មណ៍ថាភ័យខ្លាច មិនថាពេលថ្ងៃរឺក៏ពេលយប់ទេ ហើយអារម្មណ៍ទាំងនេះកើតឡើងដោយសារពេលខ្លះបានឃើញផ្ទាល់ភ្នែក និងពេលខ្លះបានឃើញតាមរយះការផ្សព្វផ្សាយផ្សេងៗផងដែរ។
បើទោះបីមានកាមេរ៉ាសុវត្ថិភាព និងសន្តិសុខ ត្រូវបានគេដាក់ឲ្យយាមកាមនៅកន្លែងទូ ATM ដើម្បីការពារជនខិលខូចពីការឆ្លៀតឱកាសធ្វើរឿងមិនល្អក៏ដោយ ក៏អារម្មណ៍មួយនេះនៅតែដិតជាប់អ្នកប្រើប្រាស់មួយចំនួន មិនទុកចិត្តដដែល។
ជាក់ស្តែងកាលពីពេលថ្មីនេះមានរូបថតជាច្រើនសន្លឹក ត្រូវបានគេបង្ហោះ និងចែកចាយនៅលើបណ្ដាញអ៊ីនធឺណិត ដែលបង្ហាញឲ្យឃើញថា មានអ្នកទៅប្រើប្រាស់ទូ ATM មួយចំនួនមានការប្រុងប្រយ័ត្នខ្ពស់ ដោយនាំសត្វសុនខមាឌធំៗរបស់ពួកគេតាមខ្លួន ដែលមើលទៅពិតជាគួរឲ្យខ្លាច សូម្បីតែមនុស្សទូទៅក៏មិនហ៊ានចូលជិតឡើយ។
មួយវិញទៀតពួកគេទាំងនេះនាំទៅប្រហែលជាដើម្បីទុកការពារខ្លួនពីជនឆ្លៀតឱកាសផ្សេងៗក៏ថាបានដែរ។ដូចនេះសូមទៅមើលរូបថតទាំងមួយសន្លឹក ដែលចោរឃើញហើយអាចនឹងលែងហ៊ានចូលជិត នៅពេលដែលនរណាម្នាក់ទៅកាន់ទូ ATM៖
ប្រភព៖cambpo