ស្តាយក្រោយមិនខាន បើមិនបានទៅលេង!!សមុទ្រព្រៃឈើនៅតំបន់អារ៉ែង ទេសភាពបែបធម្មជាតិ

នៅតំបន់អារ៉ែងមានទេសភាពធម្មជាតិព្រៃឈើគួរឱ្យគយគន់បំផុត មិនត្រឹមតែមានសមុទ្រព្រៃឈើប៉ុណ្ណោះទេ នៅទីនោះថែមទាំងមានជីវៈចម្រុះជាច្រើនទៀត ដូចជាសត្វក្រពើភ្នំ ដំរីជាដើម។

ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងបរិស្ថានបានចាត់វិធានការយ៉ាងតឹងរឹងបំផុតប្រឆាំងនឹងបទល្មើសព្រៃឈើ និង សត្វព្រៃ ហើយធនធានធម្មជាតិរបស់កម្ពុជាត្រូវបានការពារ បទល្មើសព្រៃឈើមានការធ្លាក់ចុះ និង ភាពរិចរឹលនៃគម្របព្រៃឈើក៏មានការធ្លាក់ចុះ។ ចំនួនសត្វព្រៃនៅក្នុងតំបន់អារ៉ែងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះគឺជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និង សហគមន៍នានា។

បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិចំនួន និង របៀងអភិរក្សជីវៈចម្រុះសរុបជិត ៦០ កន្លែងមានផ្ទៃដីទំហំ ៧, ៥ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់នានាដើម្បីការពារ និង អភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅទៀត។

សូមចូលរួមការពារ និង អភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា ៕ប្រភព៖spktliv

Leave a Reply

Your email address will not be published. Required fields are marked *