រូបចម្លាក់បដិមាព្រះ​សិវៈ​ និង​ព្រះនាង​ឧមា ដែលមានអាយុកាលជាង១១០០ឆ្នាំ ត្រូវបានអាជ្ញាធរអាមេរិចរឹបអូសពីការលក់ដេញថ្លៃ និងត្រៀម…

កាលពី​កន្លងទៅនេះ ​សមត្ថកិច្ច​អន្តោប្រវេសន៍ និង​គយ​សហរដ្ឋ​អាម៉េរិក ​( ICE Newsroo.com ) បានចុះ​ផ្សាយ​ ឲ្យ​ដឹងថា ​រូបចម្លាក់បដិមា​បុរាណរបស់​ខ្មែរ​ចំនួន​ពី​រ ​ត្រូវបានរឹប​អូស​នៅ​ទីក្រុង​សាន់ហ្រ្វាន់​ស៊ីសស្កូ រដ្ឋកាលីហ្វ័រញ៉ា ក្រោមកិច្ចសហការ​រវាង​ក្រុម​សមត្ថកិច្ចអាមេរិកនៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហការជាមួយនឹងប៉ូលីសក្រុងញូយ៉ក អំឡុង​ពេលក្រុម​ឈ្មួញ​កំពុងរៀបចំ​ដាក់​លក់​ដេញ​ថ្លៃនៅក្នុងសង្កាត់ Southern District​។

បើតា​ម​សេចក្ដីប្រ​កាស​ព័ត៌មានរបស់អាជ្ញាធរអាមេរិចខាងលើនេះ រូបចម្លាក់បដិមាបុរាណខ្មែរទាំង២ ត្រូវបានក្រុមឈ្មួញ​ទិញ​បន្តពី​រដ្ឋ​កាលីហ្វ័រនីញ៉ា និងត្រៀមដាក់លក់នៅក្នុងសង្កាត់ Southern District នៃក្រុងញូយ៉ក ក្នុងតម្លៃ ៣៥ម៉ឺនដុល្លារ។ បើតាមការបញ្ជាក់នៅក្នុងអត្ថបទចុះខាងក្រោមនេះ បានឲ្យដឹងផងដែរថា ​​​រូបបដិមា​ទាំងពីរ​នឹង​ត្រូវ​បញ្ជូន​មកប្រទេស​កម្ពុជា​វិញ​ឆាប់ៗខាង​មុខ​បន្ទាប់ពី​បញ្ចប់​ការ​ស៊ើប​អង្កេត។


សូមបញ្ជាក់ផងដែរថា រូបចម្លាក់បដិមាបុរាណខ្មែរ ដែលបានរឹបអូសទាំង២នេះ គឺសាងអំពីថ្មភក់ ត្រូវបានគេស្គាល់ថាជារូបព្រះសិវៈ និង​ព្រះនាងឧមា ដែលកសាងឡើងនៅក្នុង​សម័យ​ឆ្នាំ៩២១ និង៩៤៥។ ដូច្នេះបើយើងគិតមកដល់ពេលបច្ចុន្នប្បនេះ រូបចម្លាក់​បដិមា​បុរាណ​ខ្មែរ​ទាំង២ នេះមានអាយុកាលជាង ១១០០ឆ្នាំមកហើយ​។ នេះចាត់ទុកថាជារកឃើញ និងការធ្វើមាតុភូមិនិវត្តន៍នូវ​សម្បត្តិមរតក​ដ៏មានតម្លៃ​មួយ​ទៀត​របស់យើង។ប្រភព៖ spktliv

Leave a Reply

Your email address will not be published. Required fields are marked *