សំណាងណាស់បងប្រុស!! បង​ប្អូន​ស្រី​ភ្លោះ​រៀបការ​ស្វាមី​រួម​គ្នា​ បាននិយាយរៀបរាប់ពី​អាថ៌កំបាំង​ជីវិត​ស្នេហា (មានវីដេអូ)

តាម​រយៈ​ប៉ុស្តិ៍​ទូរទស្សន៍​អាមេរិក Bacroft TV ដែល​បាន​ធ្វើ​ដំណើរ​​​មក​សម្ភាសន៍​​ពី​ជីវិត​ស្នេហា​ដ៏​កម្រ​របស់​កូនភ្លោះស្រីបានរៀបការប្តីរួមគ្នា។កិច្ចសម្ពាសន៏កំពុងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លំាងពីទស្សនីយជន។ពួកគេបានសំរេចចិត្តរៀបការដោយមិនបានចុះអេតាស៊ីវិល ដោយ​​មិន​ចាប់​អារម្មណ៍​ឡើយ​ថា​អ្នក​ដទៃ​ដែលនិយាយពីពពួកគេដែល។

បង​ប្អូន​ភ្លោះ​ទាំង​ពីរ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ច្រើន​ជាង​ជាមួយ​ស្វាមី ដោយ​អ្នក​ទាំង​ពីរ​បាន​កើត​មក​ជាមួយ​គ្នា ហើយ​ធ្លាប់​សន្យា​នឹង​គ្នា​ថា​ទោះ​យ៉ាង​ណា​ក៏​មិន​ទៅ​ណា​ចោល​គ្នា​ដែរ។ អ្នក​ទាំង​ពីរ​ជា​កូន​ភ្លោះ​ដែល​មាន​មុខមាត់​ដូច​គ្នា​ទាំង​ស្រុង ហើយ​តែង​ស្លៀក​សំលៀក​បំពាក់​ដូច​គ្នា ប៉ុន្តែ​ពេល​សម្ភាសន៍​ពួក​គេ​បាន​ពាក់​អាវ​ពណ៌​ខុស​គ្នា​ដើម្បី​កុំ​ឲ្យ​ពិធីករ​ច្រឡំ។

សូមបញ្ជាក់ផងដែរថា៖បងប្អូនទំាងពីរនាក់មានឈ្មោះថា ស៊ិរិនថារ៉ា ហៅ ហ្វៀត និង​ ធីបវ៉ាន់ ហៅ ហ្វេត ចំណែក​ស្វាមី​ឈ្មោះ នាយ​វិឆ័យ ហៅ តោវ។ អ្នក​ទាំង​បី​បាន​រៀប​ការ​និង​​រស់​​នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​​នៅ​ភូមិ​អណ្ដែត​ទឹក​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ។

ដោយ​ឡែក តោវ ដែល​ជា​ស្វាមី​បាន​ឲ្យ​ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​សប្បាយ​ចិត្ត​​ដែល​បាន​រួមរស់​ជាមួយ​អ្នក​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ។ និយាយ​ពី​រឿង​រួម​ដំណេក បុរស​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​បើ​សិន​គេ​ត្រូវ​រួម​ដំណេក​ជាមួយ​ប្រពន្ធ​ណា​មួយ​ ប្រពន្ធ​ម្នាក់​ទៀត​នឹង​សុខ​ចិត្ត​ទៅ​គេង​នៅ​បន្ទប់​ផ្សេង​​ទៀត។

អំពី​មុខ​របរ ហ្វៀត គឺ​ជា​អ្នក​រ៉ាប់រង​ការងារ​នៅ​ផ្ទះ ចំណែក ហ្វេត ធ្វើ​ការ​ជា​គ្រូ​បង្រៀន​ក្មេង​ៗ។ ហ្វៀត​​បាន​បង្ហើប​ប្រាប់​ពិធីករ​អាមេរិក​ថា​​ពេល​ខ្លះ​នាង​​ក៏​មាន​អារម្មណ៍​​ច្រណែន​តិច​តួច​ដែរ​ដែល ហ្វេត​ មាន​ពេល​នៅ​ជិត តោវ ច្រើន​ជាង​នាង ប៉ុន្តែ​នាង​មិន​ដែល​និយាយ​ពី​អារម្មណ៍​នេះ​ចេញ​មក​ទេ។

Leave a Reply

Your email address will not be published. Required fields are marked *