បានដឹង បានឃើញ បានស្គាល់នៅបងប្អូន? តួអង្គ ចៅងោះ និង មនុស្សមាស

តួរអង្គចៅងោះ គឺជាតួអង្គមួយដែលស្ថិតនៅក្នុងរឿងព្រះស័ង្ខ។ កាលនោះម្ដាយធម៌របស់ព្រះអង្គបានហាមព្រះស័ង្ខកុំឱ្យយាងទៅបញ្ចាមហាប្រាសាទដែលទុកស្រោមចៅងោះ។ ដោយមិនស្ដាប់នឹងរាជបញ្ជាហើយក៏ឆ្ងល់ផងនោះ ព្រះស័ង្ខក៏បានទៅបញ្ចាមហាប្រាសាទលួចយកស្រោមចៅងោះ ដើម្បីទៅរកឪពុកម្ដាយបង្កើតរបស់ខ្លួន។ ចំណែកតួអង្គមនុស្សមាស គឺជាអង្គមួយដែលស្ថិតនៅក្នុងរឿងវឌ្ឍនាទេវី ដែលជារឿងមួយរបស់ប្រទេសក្រិចបុរាណ មានចំណងជើងថា “Cupid and Psyche”។

កាលនោះ នៅនគរមួយមានព្រះមហាក្សត្រមួយអង្គ មានបុត្រីស្រស់ស្អាតចំនួនបីអង្គ បុត្រីដែលស្អាតដាច់គេ គឺបុត្រីពៅដែលមានឈ្មោះថាវឌ្ឍនាទេវី។ សម្រស់ដ៏ល្អឯករបស់ព្រះនាង ល្បីខ្ទរខ្ទារដែលធ្វើឲ្យរាជនីសម្រស់ឈ្មោះរាគីនៅឋានសួគ៌មានចិត្តច្រណែន។ ព្រះនាងរាគីក៏បញ្ជាឲ្យបុត្រារបស់ខ្លួនឈ្មោះសមិទ្ធា (ទេវបុត្រកាមទេព) បាញ់ព្រួញស្នេហាធ្វើឲ្យវឌ្ឍនាទេវីបានជាគូនឹងសត្វគ្រុឌ។ ទទួលបញ្ជាព្រះមាតាភ្លាម នារាត្រីស្ងាត់ ទេវបុត្របានលួចបន្តក់ទឹកមន្តល្វីងលើព្រះនាង។

ចាប់ពីពេលនោះមកបើទោះជានាងមានសម្រស់ស្រស់ស្អាតយ៉ាងណា ក៏គ្មានក្សត្រាអង្គណាមួយចង់រៀបអភិសេកនឹងព្រះនាងឡើយ។ ជឿតាមក្បួនហោរា ព្រះបិតាព្រះនាងក៏សម្រេចព្រះទ័យយកវឌ្ឍនាទេវីទៅបោះបង់ចោលលើកំពូលភ្នំដើម្បីជាគូនឹងសត្វគ្រុឌ។ ទេវបុត្រកាមទេព កាលបើបានឱកាសល្អ ទ្រង់ក៏យិតព្រួញកាមទេពសម្តៅលើវឌ្ឍនាទេវីនិងគ្រុឌ លុះពេលឃើញព្រះភក្រ្តព្រះនាង ទេវបុ្រតក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយទ្រង់ក៏យកព្រួញកាមទេពបាញ់ខ្លួនឯង រួចទ្រង់ក៏ក្រឡាខ្លួនជាមនុស្សមាសដើម្បីជួយព្រះនាង។

ក្រោយពីបានរួចខ្លួនពីកណ្តាប់ដៃគ្រុឌ វឌ្ឍនាទេវីក៏បានទៅដល់វិមានមួយដែលអ្វីៗសុទ្ធតែប្រណិត។ ទេវបុ្រតកាមទេពនិងវឌ្ឍនាទេវីបានលួងលោមស្នេហានៅវិមាននោះ ប៉ុន្តែមានខសន្យាថា ដាច់ខាតព្រះនាងហាមលួចមើលព្រះភក្រ្តទេវបុ្រត ពុំនោះទេទេវបុត្រនឹងចាកចេញភ្លាម។ ពេលវេលាកន្លងផុតទៅដោយក្តីនឹករឭក ព្រះនាងក៏សុំជួបបងស្រីទាំងពីរ។

កាលបើបានមកដល់វិមានល្អក្រៃ បងស្រីទាំងពីរមានចិត្តច្រណែននឹងប្អូនពៅជាខ្លាំងក៏អុចអាលឲ្យប្អូនពៅសម្លាប់ប្តីដោយចោទថាប្តីនោះជាបិសាច ព្រោះមានតែបិសាច និងមនុស្សអាក្រក់ទេ ដែលត្រូវរស់ដោយលាក់មុខ។ដោយជឿជាក់លើបងៗ វឌ្ឍនាទេវីក៏សម្រេចចិត្តលួចសម្លាប់ប្តី។ បេសកកម្មបរាជ័យ ទេវបុ្រតកាមទេពខកចិត្តយ៉ាងខ្លាំងហើយក៏ចាកចេញទៅ។

ដោយដឹងកំហុស វឌ្ឍទេវីក៏រត់តាមរកប្តីគ្រប់ច្រកល្ហក។ ព្រះនាងរាគីយល់ហេតុការណ៍ក៏តាមធ្វើបាបព្រះនាង ដោយដាក់ប្រស្នាឲ្យវឌ្ឍនាទេវីធ្វើសព្វគ្រប់បើនាងចង់ជួបប្តី។ ទីបំផុត ទេវបុ្រតកាមទេព និងវឌ្ឍនាទេវីបានរៀបអភិសេកនឹងគ្នា។ អត្ថបទដកស្រង់ចេញពី: វប្បធម៌ខ្មែរ Khmer culture

Leave a Reply

Your email address will not be published. Required fields are marked *