ពិតជាជឿថាអំពើល្អ មិនសាបសូន្យទេ! ជួយស្រង់ក្មេងលង់ទឹក ៣ នាក់សម័យខ្មែរក្រហម មិននឹងស្មានថា២០ឆ្នាំក្រោយ…

កាលពីក្មេងខ្ញុំមិនដែលជឿបុណ្យបាបទេ ថ្ងៃមួយខ្ញុំបានទៅដើរលេង ខ្ញុំបានលឺសំលេងល្វើយៗស្រែកហៅថា ជួយផងៗ ពេលនោះក៍មិនសូវចាប់អារម្មណ៍ដែរ តែមិនអស់ចិត្តខ្ញុំក៍បានទៅមើល ពេលខ្ញុំទៅដល់ស្រាប់តែឃើញក្មេង ៣ នាក់លង់ទឹកនៅក្នុងព្រែកជីក ដែលមានជំរៅ ២ម៉ែត ខ្ញុំក៍បានជួយស្រង់ម្តងមួយៗ រហូតអស់ ។

ក្រោយមក នៅឆ្នាំ ១៩៩០ ខ្ញុំបាននាំកូននិងប្រពន្ធ មក លេងនៅមុខព្រះបរមរាជរាំង ពេលនោះកូនខ្ញុំបានរអិលជើងលង់ទឹកនៅមុខព្រះអង្គដងកើរ តែសំណាងពេលនោះបានយុវជនម្នាក់មុជទឹកជួយស្រង់ទាន់ ខ្ញុំក៍បានអគុណរគេនិងបានអោយលុយកាក់ខ្លះទៅគេ តែគេមិនព្រមយកសោះ យុវជននោះក៍បាននិយាយថា ៖

កាលពីក្មេងក្រោយបែកសម័យខ្មែរក្រហមខ្ញុំនិងបងប្អូន៣នាក់បានលង់ទឹកនៅព្រែកជីកមួយតែសំណាងមានពូម្នាក់ជួយ កុំអីខ្ញុំគ្មានជីវិតដល់សព្វថ្ងៃទេ ខ្ញុំនៅចងចាំគុណគាត់ជានិច្ច និយាយហើយ គេក៍ទៅបាត់ ។គិតទៅផែនដីនេះពិតជាតូចមែនមនុស្សដែលខ្ញុំជួយកាលពីរ ២០ឆ្នាំមុន បែរជាមកជួយកូនខ្ញុំវិញ ដូចនេះខ្ញុំពិតជាជឿថាអំពើររបស់ខ្ញុំមិនសាបសូន្យទេ។

Leave a Reply

Your email address will not be published. Required fields are marked *