សួនសត្វរបស់ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានបើកដំណើរការស្វាគមន៏ខ្មែរជាតិ និងអន្ដរជាតិឲ្យចូលទស្សនាហើយ ដែលមានទីតាំងស្ថិតនៅ…

ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដែលលោក គឺជាអ្នកឧកញ៉ាមួយរូបដ៏មាន ឈ្មោះល្បីមួយរូប និងជាស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយផ្ដោតទៅលើវិស័យ ឧស្សហកម្ម និងកសិកម្ម ដែលមានបុគ្គលរហូតជិតទៅដល់ ១មុឺននាក់ឯនោះ។ ជាមួយគ្នាឯកឧត្ដម ម៉ុង ឬទ្ធី ក៏តែងតែ ធ្វើទង្វើមនុស្សធម៌ជាច្រើន ដេីម្បីជួយ ទៅដល់ប្រជាជនខ្មែរជាពិសេស ចំពោះប្រជាកសិករ និង អ្នកដែលមានជីវភាពក្រីក្រលំបាកផងនោះ។

ដោយឡែក យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយដែលមានឈ្មោះ លំនៅដ្ឋាន លំហែកាយ ម៉ុង ឬទ្ធី សែនជ័យ ដែលជារបស់ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានប្រកាសបើកដំណើរការស្វាគមន៏ខ្មែរជាតិ និងអន្ដរជាតិឲ្យចូលទស្សនាហើយ ដែលសួនសត្វមួយនេះ សម្បូទៅដោយសត្វជាច្រើនប្រភេទតែម្ដង។ ក្នុងនោះដែរ ទាក់ទងចំពោះទីតាំង គឺស្ថិតនៅ ឃុំស្ដុះ និងឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *