បណ្ដាសារលើថ្ម ដល់អ្នកបំផ្លាញប្រាសាទដែលមានអត្ថន័យ ដែលអ្នកមិនធ្លាប់បានដឹង!

នៅប្រាសាទត្រពាំងព្រៃ ចម្ងាយ១២គីឡូម៉ែត្រខាងកើតភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី នៃខេត្តក្រចេះ លោកបណ្ឌិត ធុយ ចាន់ធួន បានដឹកនាំក្រុមអ្នកស្រាវជ្រាវសម្ភុបុរៈធ្វើការរកឃើញសិលាចារឹកថ្មីមួយ។ ដោយក្នុងសិលាចារឹកបាននិយាយពីដង្វាយ និងការដាក់បណ្ដាសាដល់ជនទាំងឡាយណាដែលហានមកបំផ្លាញ។

សិលាចារឹកនេះបានប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ហើយសិលាចារឹកនេះមានបណ្ដោយ១,៧៦ម៉ែត្រ ទទឹង០,៤៦ម៉ែត្រ និងកម្រាស់មួយតឹក មានអក្សរចំនួន២២ជួរ។លោកធុយចាន់ ធួន បានដកស្រង់សម្ដីរបស់លោកវង់ សុធារ៉ា សាស្រ្តាចារ្យផ្នែកសិលាចារឹក និងលោកសាស្រ្តាចារ្យ ហ៊ុន ឈុនតេង អ្នកបកប្រែ សិលាចារឹកនេះថា សិលាចារឹកមួយផ្ទាំងនេះទំនងចារនៅអំឡុងសតវត្សទី៧នៃគ.ស. ដោយផ្អែកតាមតួរអក្សរបុរាណ។

បណ្ឌិតធុយ ចាន់ធួន អ្នកជំនាញបានបកប្រែថាសិលាចារឹកនេះបានបកស្រាយថា សិលាចារិកនេះ ចារឡើងក្នុងគោលដៅថ្វាយនូវដង្វាយដល់អាទិទេពព្រហ្មញ្ញសាសាន ស្រីព្រឹទ្ធេស្វរៈ និកាយព្រះឥសូរ ហើយដង្វាយទាំងនោះមានដូចជាប្រេងចន្ទ បន្លែ ស្លា ខ្ញុំបម្រើ ច្បារដំណាំ គោ និងស្រែជាដើម។

ពាក្យបណ្ដាសាដល់អ្នកណាដែលមកបំផ្លាញឲ្យធ្លាក់នរក២៧ជាន់ ដរាបណានៅតែមានព្រះអាទិត្យ និងព្រះចន្ទ ដែលបានបញ្ជាក់ក្រៅពីបញ្ជាក់ពីដង្វាយរបស់សិលាចារឹកនេះ ក៏បាននិយាយពីបាបដល់អ្នកដែលមានចេតនារារាំង ឬបំផ្លាញប្រាសាទនេះ ដោយបានដាក់បណ្តាសាដូចខាងលើ។សូមបងប្អូនចូលរួមថែរក្សា សម្បត្តិវប្បធម៌ជាតិទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *