ប្រុសៗគួរដឹងផងទៅ!!! ប្រពន្ធ៤ប្រភេទនេះ បើបានរៀបការជាមួយ ដឹងតែក្រ ងើបមុខមិនរួចហើយ

ពាក្យចាស់ពោលថាមិនចេះខុសទេ សំណាបយោងដី ស្រីយោងប្រុស។ ពាក្យនេះនៅតែត្រូវសម្រាប់គ្រប់សម័យកាលរបស់ប្រជាជនខ្មែរ ព្រោះនារីគឺជាអ្នកទុកដាក់សន្សំសំចៃរបស់ទ្រព្យដើម្បីឱ្យគ្រួសារបានថ្កើងមុខមាត់ និងកិត្តិយស។ ប៉ុន្តែបើបុរសជ្រុលខ្លួនទៅរៀបការជាមួយនារីទាំង៤ប្រភេទខាងក្រោមនេះវិញ ធានាថា ទោះប្ដីខំរកលុយយ៉ាងណា ក៏មិនអាចមានបានដូចគេឡើយ។

១- ប្រពន្ធពូកែតែងខ្លួន៖ ស្រីៗណាក៏ចង់ស្អាតចង់ល្អ តែពេលរៀបការរួច រឿងហិរញ្ញវត្ថុគ្រួសារគឺជារឿងសំខាន់ជាងសម្រស់ខ្លួនទៅទៀត។ ការចេះបែងចែកលុយកាក់ក្នុងផ្ទះបានច្បាស់លាស់ គឺជាវិធីមួយដែលជួយស្វាមី និងក្រុមគ្រួសារឆាប់មានជីវភាពធូរធារជាងមុន ប៉ុន្តែបើបានប្រពន្ធមក គិតតែពីតែងខ្លួន ម្ង៉ៃៗទិញតែគ្រឿងសម្អាង ម្ង៉ៃៗគិតតែ Order របស់លើអនឡាញ ចង់បានតែរបស់ Brand ហើយខោអាវ របស់របរប្ដីមើលមិនយល់នោះ ទោះមានលុយតម្កល់ច្រើនយ៉ាងណា ក៏មិនអាចសល់បានដែរ។

២- ប្រពន្ធមិនចេះគិតគូររឿងចានក្បាន៖ទោះសម័យនេះ នារីត្រូវចេញទៅក្រៅរកលុយដូចស្វាមី ប៉ុន្តែរឿងចានក្បាន មិនអាចឱ្យអ្នកណាជំនួសបានឡើយ។ បើនារីទៅធ្វើការខាងក្រៅ មិនសូវបានធ្វើការងារផ្ទះបានគ្រប់ជ្រុងជ្រោយ គឺជារឿងគួរតែលើកលែង តែបើនារីដែលនៅតែផ្ទះ ហើយមិនចេះថែទាំ គិតគូររឿងការងារទាំងនេះទៀត ជីវិតប្ដីប្រពន្ធមួយគូនេះក៏មិនអាចមានបានទៅកើតដែរ ព្រោះត្រូវចំណាយលើអាហារខាងក្រៅច្រើនជាងអាហារក្នុងផ្ទះ។

៣- ប្រពន្ធចេះលួចលាក់លុយកាក់ប្ដី៖ គ្រួសារ១០ មាន៩ហើយ ដែលផ្ដល់សិទ្ធិទុកដាក់លុយកាក់លើភរិយា ដូច្នេះការចំណាយទាំងឡាយ ភរិយាគឺជាអ្នកចាត់ចែង និងទុកដាក់។ ប៉ុន្តែបើភរិយាបែរជាមានគំនិតមិនស្មោះត្រង់និងស្វាមី ចេះកិបកេងលុយកាក់ទុកប្រើដើម្បីប្រយោជន៍ខ្លួនឯង ឬលួចឱ្យគ្រួសារខាងឯងមិនឱ្យប្ដីដឹងញឹកញាប់ពេក តើលុយកាក់ឯណាអាចសល់ក្លាយជាអ្នកមានដូចគេបាន?

៤- ប្រពន្ធប្រព្រឹត្តអបាយមុខ៖ មិនថាលេងល្បែង ផឹកស្រា ឬមានសហាយក្បត់ប្ដីទេ ទោះមានមួយណាក្នុងចំណោមនេះ សុទ្ធតែនាំឱ្យស្វាមីអន្តរាយ រកលុយមិនសល់ទាល់តែសោះ។ ចង់ប្ដីពូកែរកលុយយ៉ាងណា ប៉ុន្តែដាក់ចូលកញ្ជើប្រពន្ធ បែរជាធ្លាក់ទៅក្នុងល្បែង ទៅក្នុងកំប៉ុងស្រា ឬឱ្យប្រុសផ្សេងបាត់ទៅហើយ អ៊ីចឹងសេចក្ដីសុខនៅក្នុងគ្រួសារក៏មិនអាចកើតមានបានដែរ៕សូមចែករំលែកចំនេះដឹងទាំងនេះដល់អ្នកផ្សេងផង។

Leave a Reply

Your email address will not be published. Required fields are marked *