តោះមកស្គាល់ស្ត្រីខ្មែរដំបូងម្នាក់!! ដែលបានហាត់ក្បាច់គុនល្បុក្កតោឡើងវិញ បន្ទាប់ពីគុនល្បុក្កតោនេះស្ទើរតែរលាយសាបសូន្យក្នុងសម័យខ្មែរក្រហម

កញ្ញា សំ ថារ័ត្ន (Tharoth Sam Oum) គឺជាស្ត្រីខ្មែរដំបូងម្នាក់ដែលបានហាត់ក្បាច់គុនល្បុក្កតោឡើងវិញ បន្ទាប់ពីគុនល្បុក្កតោនេះស្ទើរតែរលាយសាបសូន្យក្នុងសម័យខ្មែរក្រហម។ដំណើរជីវិតហាត់ក្បាច់គុនបុរាណខ្មែរដ៏សំខាន់នៃអាណាចក្រអង្គររបស់កញ្ញា សំ ថារ័ត្ន នេះ ត្រូវបានចងក្រងនៅក្នុងភាពយន្តឯកសារថ្មីមួយ ដែលមានចំណងជើងថា៖ «Surviving Bokator»។

នៅខែវិច្ឆិកាឆ្នាំមុន កញ្ញា សំ ថារ័ត្ន បានមកកាន់បន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីផ្តល់បទសម្ភាសន៍ដល់លោក ចាប ចិត្រា អំពីភាពយន្តឯកសារស្ដីអំពីការធ្វើឲ្យគុនល្បុក្កតោរស់ឡើងវិញនេះ ប្រវត្តិនិងលក្ខណៈពិសេសនៃគុនល្បុក្កតោ វិស័យក្បាច់គុនក្នុងប្រទេសកម្ពុជា និងដំណើរជីវិតរបស់កញ្ញាផ្ទាល់ដែលជាស្ត្រីខ្មែរហាត់ក្បាច់គុនម្នាក់។

Leave a Reply

Your email address will not be published. Required fields are marked *