រកឃើញឆ្នាំងដ៏កម្រ!! ប្រទេសចិនក្នុងអំឡុងសតវត្សទី១៧ តំលៃរហូតទៅដល់…

ហាងវត្តុអនុស្សាវរីយ៏នៅក្នុងប្រទេសអង់គ្លេស បានរកឃើញឆ្នាំងបុរាណចិន ហើយបានលក់វាក្នុងនាមបរិច្ចាគក្នុងតំលៃ ៥៨០,០០ដុល្លារ។ បុគ្កលិកហាងខាងលើនេះដែលជួយរកប្រាក់ចំណូលសំរាប់កន្លែងសង្រ្គោះក្មេងកំព្រា មនុស្សពិការ​ និងមនុស្សចាស់ដែលមានឈ្មោះថា St Peter នារដ្ឋBristol សឹងតែមិនជឿដែលពួកគេមានសំណាងនៅពេលដែលពួកគេបានបើកកាបូបយួរដៃនិងបានរកឃើញឆ្នាំងបុរាណចិននៅខាងក្នុង។

ទោះបីជាវាមើលទៅដូចជាចាស់បន្តិចមែន​ បុគ្គលិករួបនេះក៏បានប្រញាប់ប្រញាល់យកទៅកន្លែងអ្នកជំនាញក្នុងស្រុកដែលមានលោក Marc Burridge គាត់ក៏បាននិយាយប្រាប់ពីសក្តានុពលរបស់វា។ លោក Burridge បន្ទាប់មកក៏យកវាទៅអោយ John Axford ដែលជាអ្នកល្បីទូទាំងពិភពលោកក្នុងការពិនិត្យវិនិច្ឆ័យមើលទៅលើវត្តុបុរាណចិន ហើយគាត់ក៏បាននិយាយទាក់ទងនិងឆ្នាំងមួយនេះផងដែរ

 

ទ្រង់ទ្រាយវាទាំងមូលរាងខូចខាតច្រើនណាស់ទៅហើយរីឯឈើវិញរាងរឹងស្ងួត និងប្រេះស្រាំ ហើយនិងបានបិទជ័រមានក្លិនមិនល្អ​ តែសំណាងល្អសក្តានុពលរបស់វានៅមាន ដោយវាជាវត្តុអស្ចារ្យនិងកម្រមួយដែលបានធ្វើឡើងដោយវិចិត្រករជំនាញខាងឬស្សីក្នុងអំឡុងសតវត្សទី១៧។

វាគឺជាគ្រឿងប្រើប្រាស់បន្ទាប់បន្សំ ដែលត្រូវបានធ្វើឡើងដោយអ្នកមានប្រាជ្ញនាសម័យនោះ ហើយក៏ត្រូវបានក្លាយជាសិល្បៈវត្តុមួយផងដែរ។វាត្រូវបានគេប្រើប្រាស់ក្នុងការដាក់វត្តុប្រើបា្រស់ផ្សេងៗ និងវាក៏ត្រូវបានគេឆ្លាក់ជាមួយនិងអ្នកជំនាញដោយប្រើប្រាស់កាំបិត។

ថ្វីបើឆ្នាំងឬស្សីនេះរាងខូចខាងច្រើនក៏ដោយ លោក Axfordបានណែនាំដល់ម្ចាស់ហាងខាងលើនេះ អោយមានការដាក់ដេញថ្លៃដែលវាអាចទាក់ទាញចំណាប់អារម្មណ៏យ់ាងខ្លាំងចំពោះអ្នកទិញជនជាតិចិន។

វាត្រូវបានលក់ក្នុងតំលៃ ៥៨០,០០០ដុល្លារ នៅឯសាលតាំងបង្ហាញ Woolley និង Wallis នៅក្នុងរដ្ឋ salisbury ប្រទេស Wiltshireហើយម្ចាស់របស់វាឥឡូវជាអ្នកទិញដែលបានមកពីទីក្រុងហុងកុង។ ប៉ុន្តែអ្វីដែលពិបាកនៅពេលនេះ គឺម្ចាស់របស់វាត្រូវស្វែងរកមនុស្សម្នាក់ក្នុងចំណោមបីនាក់នៅលើពិភពលោក ដើម្បីធានាយ៉ាងណារក្សាគុណភាពរបស់វាអោយបានយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *