តោះមកដឹងទាំងអស់គ្នា!!!របៀបចុះឈ្មោះក្រុមហ៊ុនតាម Online លើគេហទំព័រក្រសួងពាណិជ្ជកម្ម

១.ការ​កក់​ឈ្មោះ​ក្រុមហ៊ុន (Reserving a business name)​ ដំបូងអ្នកត្រូវ ​​​​កក់​ឈ្មោះ​ក្រុមហ៊ុន (Reserving a business name) ដែល​​អ្នក​អាច​កក់​ឈ្មោះ​​ក្រុមហ៊ុន​នៅ​មុន​​​ពេល​ចុះ​បញ្ជី​​​​ក្រុមហ៊ុន​ ឬ​​នៅ​មុន​ពេល​ផ្លាស់ប្ដូរ​ឈ្មោះ​អាជីវកម្ម​​ថ្មី​បាន​។

នៅ​ផ្នែក​ខាងឆ្វេង​នៃ​ទំព័រ ​សូម​ចុច​លើ​ពាក្យ៖-ចុច​លើ​ពាក្យ​ Reserve a company name​ -ជ្រើសរើស​ប្រភេទ​ក្រុមហ៊ុន​ -អ្នក​ត្រូវ​សរសេរ​ឈ្មោះ​ក្រុមហ៊ុន​​ជា​ភាសាខ្មែរ និងអង់គ្លេស ហើយប្រាកដថាឈ្មោះនោះអាចប្រើប្រាស់បាន។ ចំពោះ​ឯកសារ​ជំនួយ​​ផ្សេងៗ​ គឺ​មិន​ចាំបាច់​​ទេ​នៅ​ក្នុង​ជំហាន​នេះ​។ ដូច្នេះ អ្នក​អាច​ដាក់​បញ្ជូន (Submit) នៅ​ពេល​ដែល អ្នក​មាន​ឯកសារ​គ្រប់គ្រាន់។ នៅ​ពេល​​ដែល​អ្នក​បាន​ចុច​បញ្ជូន (Submit) ជំហាន​បន្ទាប់​របស់​អ្នក គឺ​ត្រូវ​បង់​ថ្លៃ​សេវា​។

២.ការ​ទូទាត់​សេវាកម្ម​កក់​ឈ្មោះ​ក្រុមហ៊ុន បើ​អ្នក​ចង់​​កក់​ឈ្មោះ​ក្រុមហ៊ុន​ខាងលើ គឺ​តម្រូវ​ឲ្យ​​លោក​អ្នក​ត្រូវ​បង់​សេវាកម្ម​នេះ​ក្នុង​តម្លៃ ១០ ដុល្លារ ឬ ៤០ ០០០ រៀល។ ដោយ​តម្រូវ​ពី​ខាង​ក្រសួង ការ​​ទូទាត់​លើ​ការ​ចុះ​បញ្ជី​​ពាណិជ្ជកម្ម ការ​កក់​ឈ្មោះ​ក្រុមហ៊ុន ឬ ​ថ្លៃ​សេវាកម្ម​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ គឺ​​អ្នក​ត្រូវ​ទូទាត់​តាម​ធនាគារ​អេស៊ីលីដា (ACLEDA)​មួយ​ប៉ុណ្ណោះ។

ក្នុង​ករណី​អ្នក​ជ្រើសរើស​ធនាគារ អេស៊ីលីដា៖ -ជ្រើសរើសវិធីក្នុងការទូទាត់ថ្លៃសេវាកម្មដែលអ្នកត្រូវបង់-បំពេញ​ព័ត៌មាន​​គណនេយ្យ​ធនាគារ-ស្នើសុំ​លេខ OTP ​ចំនួន​៦ ខ្ទង់​ដែល​ផ្ញើ​មក​ទូរស័ព្ទ​ដៃ​របស់​អ្នក ហើយ​​​ត្រូវ​វាយ​លេខ​៦ខ្ទង់​​នោះ​ចូល​បន្ទាប់​ពី​ស្នើ​សុំ​រួច-ចុច​លើ​​ប៊ូតុង (Bottom)​​-បន្ទាប់​មក​​​ចុចលើ “back to merchant”-បន្ទាប់​មក​​វា​នឹង​បង្ហាញ​​វិក្រយបត្រ​បង់​ប្រាក់​​‘ ‘Payment Receipt’ ចេញ​មក​-រក្សា​ទុក ឬ ​​ព្រីន​វិក្រយបត្រ​នេះ​សម្រាប់​​ធ្វើ​ជា​ឯកសារ​​

ក្នុង​ករណី​អ្នក​ជ្រើសរើស​ធនាគារ​ផ្សេង៖-ចុច ‘cancel transaction’-ចុច​ ‘Pay Latter’-វា​នឹង​លោត​ប្រ​អប់​សារ​អ្នក​ចង់​បោះបង់​រួច​ចុច​លើ​ប៊ូតុង ‘Yes’-វា​នឹង​លោត​ប្រអប់​សារ​មួយ​ទៀត​​ដែល​សុំ​ឲ្យ​អ្នក​​បោះបង់​ចោល ឬ បង់​ពេល​ក្រោយ-​ចុច​លើ​​ប៊ូតុង Pay Latter។ដោយសារតែ​អ្នក​មិន​បាន​ទូទាត់​ប្រាក់​តាម​​អនឡាញ អ្នក​​នឹង​មាន​រយៈពេល​១៥​ថ្ងៃ​ដើម្បី​ទូទាត់​ប្រាក់​នេះ​នៅ​​ក្រសួង​ផ្ទាល់​​។ នៅ​ក្នុង​អំឡុង​ពេល​នេះ​អ្នក​ត្រូវ​ទៅ​បង់​ប្រាក់​​លើ​សេវាកម្ម​កក់​​ឈ្មោះ​ក្រុមហ៊ុន​នេះ​នៅ​ការិយាល័យ Payment Kiosk ​ជាន់​ផ្ទាល់ដៃ​នៃ​ក្រសួង​ពាណិជ្ជកម្ម។

៣.រង់ចាំ​ការ​​​​ត្រួតពិនិត្យ​ឈ្មោះ​ក្រុមហ៊ុន​ ​ក្រោយ​​បាន​ទូទាត់​ថ្លៃ​សេវាកម្ម ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​នឹង​ត្រូវ​បាន​ “រក្សាទុក ឬ Reserve”។ នេះ​មានន័យ​ថា អ្នក​ត្រូវ​​រង់ចាំ​​ការ​ត្រួតពិនិត្យ និង​ទទួល​បាន​ការ​អនុញ្ញាត​ពី​មន្ត្រី​​ទទួល​បន្ទុក​ជា​មុន​សិន​ពី​សំណើ​​កក់​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​។ ក្នុង​ករណី​​​​​ឈ្មោះ​ក្រុមហ៊ុន​របស់​​​អ្នក​ ត្រូវ​បាន​​ទទួល​ស្គាល់​ហើយ វា​នឹង​​មាន​សុពលភាព​រយៈពេល (៣) បី​ខែ​​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​មក​ចុះ​ឈ្មោះ​ក្រុមហ៊ុន​បាន។

នៅ​ក្នុង​ករណី​ដែល​គ្រប់​រយៈពេល​៣​ខែ​ ហើយ​ អ្នក​នៅ​តែ​មិន​ទាន់​​ចង់​ចុះ​ឈ្មោះ​ក្រុមហ៊ុន​ ប៉ុន្តែ​ចង់​បន្ត​រក្សា​ទុក​ឈ្មោះ​ក្រុមហ៊ុន​នេះ​ក្នុង​រយៈពេល​ ៣ ខែ​ទៀត អ្នក​គ្រាន់តែ​បង់​​ថ្លៃ​សេវា​បន្ថែម​ក្នុង​ទំហំ​ទឹកប្រាក់​ដូច​គ្នា​នេះ នោះ​វា​នឹង​មាន​សុពលភាព​៣​ខែ​បន្ត​ទៀត​។

ដើម្បី​អាច​​ឆែក​មើល​ស្ថានភាព​ចុះ​ឈ្មោះ​ក្រុមហ៊ុន​​របស់​​អ្នក​​​ពេល​ណា​ក៏​បាន សូម​មើល​នៅ​ទីតាំង​ខាងក្រោម​នៃ​អេក្រង់​​ដែល​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​​ដំណាក់​កាល​ រង់ចាំ​ការ​អនុញ្ញាត​នៅ​កន្លែង​ “my unfinished business” ។ នៅ​ពេល​ទទួល​បាន​ការ​អនុញ្ញាត ​អ្នក​នឹង​ទទួល​បាន​សារ​អ៊ីមែល​​មួយ​ដែល​ចេញ​ផ្ទាំង​​មួយ​​​ចេញ​មក​ដែល​ប្រាប់​ថា ឥឡូវនេះ​​​អ្នក​អាច​ចាប់ផ្តើម​ចុះ​ឈ្មោះ​បាន​ហើយ៕ប្រភពអត្ថបទ៖ business-record.com

Leave a Reply

Your email address will not be published. Required fields are marked *