ត្រេកអរមែនទែន!!! ទង់ជាតិខ្មែរលើកដំបូងបង្អស់បង្ហោះនៅលើភ្នំដែលខ្ពស់បំផុតលើលោក…

នេះបើយោងតាមហ្វេសប៊ុកផេករបស់ “Memoria Spa” បានឲ្យដឹងថា “សៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩៖ ទង់ជាតិខ្មែរលើកដំបូងបង្អស់បង្ហោះនៅលើភ្នំដែលខ្ពស់បំផុតលើលោក។

Memoria Spa នៃ ក្រុមហ៊ុន Memoire Hotels & Resorts មានសេចក្កីសោមនស្សក្នុងការប្រកាសពីភាពជោគជ័យដ៏ធំធេងរបស់ប្រជាជនខ្មែរយើង ដែលតំណាងដោយលោក ម៉ី សុធាវុធបានឡើងភ្នំអេវឺរ៉េសរហូតដល់កំពស់ 5380ម៉ែត្រ បានសម្រេចជាស្ថាពរប្រកបដោយសុវត្ថិភាព។ការឡើងភ្នំដែលមានកំពស់ខ្ពស់បែបនេះគឺប្រឈមមុខនឹងហានិភ័យជាច្រើនដូចជា កង្វះខ្យល់អុកស៊ីសែន ចលនាបេះដូងលោតខុសធម្មតា អាកាសធាតុដ៏ត្រជាក់ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតគ្រប់ពេលទៀតផង។

ទោះបីមានបញ្ហាដូចរៀបរាប់ខាងលើក្តី ក៏លោក ម៉ី សុធាវុធដែលជាជនជាតិខ្មែរមួយរូបអាចពុះពារឡើងទៅដល់ទីដ៏ខ្ពស់ដើម្បីបញ្ជាក់ពីចំណេះ ជំនាញ និងសមត្ថភាព របស់គាត់ទាក់ទងទៅនឹង ការហាត់យូហ្គា (Yoga) ការសមាធិ (Meditation) ជំនាញក្នុងការដកដង្ហើម (Breathing techniques) ជំនាញស្តារសមត្ថភាពរាងកាយ (Phisical Restorative) និង ជំនាញបន្សាបជាតិពុល (Detoxification)។

ដោយសារតែការស្រលាញ់ជាតិ និងចង់ឱ្យប្រទេសរបស់ខ្លួនត្រូវបានគេស្គាល់កាន់តែច្រើននៅលើឆាកអន្តរជាតិ បានជម្រុញទឹកចិត្តគាត់ចង់យកទង់ជាតិរបស់កម្ពុជាទៅបង្ហាញអោយពិភពលោកបានឃើញ និងបានយល់ដឹងថា ប្រជាជនកម្ពុជាពិតជាអស្ចារ្យ ទាំងផ្នែកវប្បធម៌ និងអរីយធម៍ផងដែរ។

ទាំងនេះបានបង្ហាញឲ្យឃើញថា គោលបំណងធំៗ ចំនួនពីរដែល លោកម៉ី សុធាវុធ បានរំពឹងទុកកន្លងមកក្នុងការឡើងភ្នំប្រកបដោយគ្រោះថ្នាក់នេះ បានសម្រេចជាផ្លែផ្កា។ គោលបំណងទាំងពីរនេះរួមមាន៖ ទីមួយ គាត់ចង់បង្ហាញអំពីសមត្ថភាពរបស់គាត់ក្នុងនាមជាអ្នក ជំនាញផ្នែក យូហ្គា សមាធិ និង ជាអ្នកជំនាញផ្នែក ស្ប៉ារបស់គាត់ នឹងសិក្សា ក្នុងការរុករកបន្ថែមអំពីបរិយាកាស នៅលើភ្នំ ដែលកង្វះ ខ្យល់អុកស៊ីសែន និងចំណាយពេលរបស់គាត់ក្នុងការតាំងសមាធិផងដែរ។

និងគោលបំណងទី២របស់គាត់គឺ ការនាំដួងព្រលឹងយុវជនខ្មែរមួយរូបដែលបានមរណៈភាពកាលពី ឆ្នាំ ២០១២។ តាមជំនឿរបស់គាត់ លោកសុធាវុធ មានជំនឿថា ដួងព្រលឹងយុវជនខ្មែរយើងគឺនៅវិលវុលនៅទីនោះនៅឡើយ ហើយគាត់ចង់នាំដួងព្រលឹងនោះមកស្រុកខ្មែរវិញ។ជាមួយគ្នានេះផងដែរ ក្រោមការធ្វើកិច្ចសំភាស៍ជាមួយលោកម៉ី សុធាវុធ គាត់បានមានប្រសាសន៍ថា៖ ខ្ញុំកំពុងស្ថិតនៅជិតតំបន់ស្លាប់ រាងកាយរបស់ខ្ញុំញាក់ញ័រ និងត្រជាក់ តឹងទ្រូង ឈឺចាប់ឈឺក្បាលធ្ងន់ និងវិលមុខមានអារម្មណ៍ចង់ក្អួត”។

ទាំងនេះគឺជាអារម្មណ៍ពិតរបស់លោកផ្ទាល់ក្នុងការឆ្លងកាត់រាល់ឧបសក្គទាំងឡាយ ដែលធ្វើអោយគាត់ទទួលបានជោគជ័យមកនេះ។ ជំនួសឱ្យគ្រួសារ Memoire, ក្រុមសហការី និងប្រជាជនកម្ពុជាទាំងមូលសូមចូលរួមអបអរសាទរ ចំពោះភាពក្លាហានរបស់គាត់ក្នុងការខិតខំប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្តដើម្បីនាំភាពអស្ចារ្យជូនជាតិមាតុភូមិ៕

Leave a Reply

Your email address will not be published. Required fields are marked *