ចំាមិនភ្លេចទេ!! កាល១៥ឆ្នាំមុន ធ្លាប់ទិញហ្គេមឲ្យលេង ធំឡើងសងគុណវិញ

រឿងដ៏អស្ចារ្យបានកើតឡើង លោកពូដ៏មានសណ្តានចិត្តម្នាក់បានទិញ ហ្គេម PS2អោយក្មួយកាលពី ១៥ឆ្នំាមុន ឥឡូវក្មួយបានទិញកាដូមួយដ៏មានតំលៃជាងហ្គេម PS2ជូនលោកវិញដើម្បីសងគុណពូ។អំពើល្អនេះត្រូវបាន បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងស្ងើចសរសើរលោកយ៉ាងខ្លាំង ចំពោះទឹកចិត្តនឹករលឹកដឹងគុណដែលលោកមាន។ជនយុវជនមានឈ្មោះថា Steven Ng រកលុយបានពីលក់នាឡិកា និងកាបូបម៉ាកល្បីតាម online។

គាត់បានរំលឹករឿងពី ១៥ ឆ្នាំមុន ក្រុមគ្រួសារពិតជាក្រសត់ខ្លំាងណាស់។ពួកគេចង់លេង ហ្គេម PS2ប៉ន្តែមិនលេងទេ បន្ទាប់ពីពូរបស់គេបានដឹងបានចំណាយលុយប្រាក់ខែរបស់គាត់ ចំនួន ៤០០ដុលារដើម្បីធ្វើឲ្យក្មួយៗសប្បាយចិត្ត ដោយទិញម៉ាស៊ីនហ្គេម PS2 ឲ្យពួកគេ។បន្ទាប់ពីទទួលបានកាដូដ៏អស្ចារ្យមួយនេះរួច ពួកគេទាំង ២ នាក់ បានសន្យាថា នឹងតបស្នងសងគុណឪពុកមាវិញ នៅថ្ងៃអនាគតជាក់ជាមិនខាន។

ក្នុងនាមជាកូនប្រុស និយាយរួចត្រូវតែធ្វើឲ្យបាន ដោយលោក Ng និង ប្អូនប្រុស ពិតជាគោរពតាមពាក្យសម្ដី និងបានតបស្នងកាដូដល់ឪពុកមាវិញ នូវរថយន្តម៉ាក Honda CRV ស៊េរីថ្មីដ៏ស្រស់ស្អាតមួយគ្រឿង៕

Leave a Reply

Your email address will not be published. Required fields are marked *