ឈឺជង្គង់ពិបាកដើរមែនទេ? ឈប់បារម្ភទៅ ស៊ុតអាចជួយបាន!!

ជំងឺឈឺជង្គង់ គឺជាបញ្ហាទូទៅមួយដែលតែងតែកើតមានចំពោះមនុស្សចាស់ជរា ក៏ប៉ុន្តែមនុស្សវ័យក្មេងក៏អាចកើតមានដូចគ្នាដែរ ប្រសិនបើឆ្អឹងអង្គុញមានការកកិតខ្លាំងពេក ឬសារធាតុរាវកើនឡើងត្រង់តំបន់នេះហួសកម្រិត។ នៅពេលដែលជង្គង់រងនូវសម្ពាធខ្លាំងពេក វានឹងបណ្តោលឲ្យហើមជាលិកាជុំវិញសន្លាក់នៃជង្គង់ ហើយកើតជំងឺរលាកសន្លាក់ថែមទៀត។

ប៉ុន្តែសូមកុំព្រួយ បើយោងតាមគេហទំព័ rak sukapap បានចុះផ្សាយថា បញ្ហាឈឺជង្គង់បានដោះស្រាយបាន ដោយប្រើធាតុផ្សំសាមញ្ញៗពីរមុខប៉ុណ្ណោះ តែមានប្រសិទ្ធភាពមិនគួរឲ្យជឿ។ធាតុផ្សំ:ស៊ុត ១គ្រាប់ អំបិល ១ស្លាបព្រា។


របៀបប្រើប្រាស់:១.គោះយកតែស៊ុតក្រហមដាក់ចូលក្នុងកូនចានមួយ រួចបន្ថែមអំបិលកូរឲ្យរលាយចូលគ្នា។២.អនុវត្តនៅត្រង់តំបន់ដែលឈឺចាប់ឲ្យសព្វល្អ។៣.បន្ទាប់មកអ្នកត្រូវប្រើបង់រុំរបួស រុំឲ្យជិត។៤.អ្នកត្រូវព្យាយាមអនុវត្ត រៀងរាល់២ម៉ោងម្តង។ប្រសិនបើអ្នកអនុវត្តបានទៀងទាត់ ក្នុងរយ:ពេល៥ថ្ងៃ អាការហើម ព្រមទាំងការឈឺចាប់នឹងចាប់ផ្តើមថយចុះបន្តិចម្តងៗ តែសូមបន្តប្រើរហូតទាល់តែជំងឺជាសះស្បើយតែស្រុង៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

Leave a Reply

Your email address will not be published. Required fields are marked *