ទំនងណាស់!! របៀបធ្វើ ពងទាប្រៃចំហុយសាច់ចិញ្រ្ចាំ

គ្រឿងផ្សំ៖

-សាច់ជ្រូកចិញ្រ្ចាំ ៣ខាំ-បង្គារចិញ្រ្ចាំ ៣ខាំ-ពងទាប្រៃ (យកតែផ្នែកក្រហម)-ខ្ទឹមបារាំង ៤០ក្រាម (ហាន់ល្អិតៗ)-ខ្ទឹមស ឬសតាំងអោ ២០ក្រាម (បុកម៉ត់)-ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាកាហ្វេ-ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ-ប្រេងខ្យង ២ស្លាបព្រាកាហ្វេ។

របៀបធ្វើ-លាយសាច់ជ្រូក បង្គារ ខ្ទឹមបារាំង ខ្ទឹមស ឬសតាំងអោ ម្សៅផ្សំរសជាតិ ម្រេចម៉ត់ និងប្រេងខ្យង ច្របល់ចូលគ្នាអោយសព្វ ផ្អាប់ទុក ១៥នាទី-យកសាច់ទៅលុញអោយមូល ទំហំតាមការចូលចិត្ត រួចយកពងទាសង្កាត់ពីលើអោយជាប់-ដាំទឹកអោយពុះ រួចដាក់សាច់ចំហុយអោយឆ្អឹនប្រហែល ២០ទៅ២៥នាទីជាការស្រេច។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *