ពិតជាកម្រមានមែន!! បុរសសង្ហាម្នាក់ តស៊ូជម្នះរឿងគ្រប់យ៉ាងជាមួយគ្រួសារ រហូតទាល់តែព្រម ទទួលសង្សារអាហ្រ្វិករបស់គេធ្វើជាកូនប្រសារ..

បរទេស៖ បុរសម្នាក់ ខំតស៊ូជម្នះរឿងគ្រប់យ៉ាង រហូតដល់ចុងក្រោយឪពុករបស់គេ ព្រមទទួលស្គាល់សង្សារគេដែលជានារីជនជាតិអាហ្រ្វិកធ្វើជាកូនប្រសា កំពុងតែធ្វើឱ្យមហាជនជាច្រើនមានចិត្តរំភើបជាខ្លាំង។ពាក្យចាស់លោកពោលថា ស្នេហ៍ពិតមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនានោះទេ។ ពាក្យនេះពិតជាត្រឹមត្រូវណាស់។

ជាក់ស្តែងសព្វថ្ងៃនេះ ពិភពលោកពិតជាធំធេងសម្រាប់យើង ពោលគឺ មនុស្សគ្រប់ជាតិសាសន៍ក៏អាចនឹងមានស្នេហាជាមួយគ្នា គឺជារឿងដែលចៀសមិនផុតនោះទេ។យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នេះមានឈ្មោះ Clarence Tan ជាជនជាតិហុងកុងកាត់សិង្ហបុរី ដែលរស់នៅក្នុងសហ រដ្ឋអាមេរិក។


ថ្មីៗនេះលោកបានរៀបការជាមួយមិត្តស្រីខ្លួនគឺអ្នកនាង Edna ដែលជានារីស្បែកខ្មៅមកពីប្រទេសហ្គាណា នៅអា ហ្វ្រិកខាងលិច។លោក Tan បានរៀបរាប់ពីរឿងស្នេហារបស់លោកថា៖«ដូចជាអ្នកអាចស្រមៃបានថា ការស្រលា ញ់គ្នាជាមួយនារីអាហ្វ្រិកគឺមិនទទួលស្វាគមន៍នៅក្នុងវប្បធម៌ចិននោះទេ។ ហើយច្បាស់ណាស់ នៅពេលខ្ញុំទាក់ទងគ្នាជាមួយនឹង Edna ក្រុមគ្រួសារខ្ញុំជាពិសេស ឪពុកខ្ញុំគឺមិនពេញចិត្តនោះទេ។»លោក Tan បានបន្ថែមទៀតថា៖«ឪពុកខ្ញុំគឺជាឪពុកដ៏អស្ចារ្យម្នាក់ ហើយខ្ញុំគោរពគាត់ជាខ្លាំង។

គាត់ជាមនុស្សដែលខិតខំធ្វើការងារ និងលះបង់ច្រើនដើម្បីពួកយើង ហើយគាត់តែងតែគិតគូទៅដល់ក្រុមគ្រួសារមុនគេបង្អស់។ខ្ញុំគោរពគាត់ និងស្រលាញ់គាត់ជាខ្លាំង ប៉ុន្តែរឿងដែលខ្ញុំខកចិត្តនោះគឺថា នៅពេលខ្ញុំប្រាប់គាត់ពីទំនាក់ ទំនងស្នេហាខ្ញុំ និង Edna ទៅគាត់ គាត់បែរជាមិនពេញចិត្តនឹង Edna នោះទេ។»មូលហេតុដែលឪពុកខ្ញុំមិនទទួលស្គាល់ Edna គឺថា គាត់បារម្ភថាវប្បធម៌ខុសគ្នា គឺមិនល្អសម្រាប់អាពាហ៍ពិពាហ៍ និងមានផលលំបាកច្រើន។

យ៉ាងណាមិញ លោក Tan បានបន្តនិយាយទៀត ថា ៖ខ្ញុំក៏ចាប់ផ្តើមនាំ Edna ទៅលេងផ្ទះឪពុកម្តាយខ្ញុំជាហូរហែ ហើយវាពិតជាពិបាកសម្រាប់ Edna និងឪពុកខ្ញុំ ព្រោះឪពុកខ្ញុំមិនចូលចិត្ត Edna នោះទេ បើទោះបីជាសំបកក្រៅគាត់ធ្វើជាស្វាគមន៍នាងក្តី ហើយ Edna ក៏មានអារម្មណ៍ថា នាងពុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឪពុកខ្ញុំផងដែរ។

ព្រោះតែមូលហេតុបែបនេះ លោក Tan និង Edna តែងតែឈ្លោះគ្នាជាញឹកញាប់ ហើយ លោក Tan តែងតែហៅ Edna ទៅលេងផ្ទះឪពុកម្តាយគេជាញឹកញាប់ ដោយគេបានកុហក Edna ថា ឪពុកម្តាយគេបានអញ្ជើញនាងទៅលេងផ្ទះ។


ដល់យូរៗទៅ ឪពុកម្តាយលោក Tan ក៏ចាប់ផ្តើមចូលចិត្ត Edna បន្តិចម្តងៗថា នាងជាមនុ ស្សចិត្តល្អ ឆ្លាត ឧស្សាហ៍ និងមានសុជីវធម៌ក្នុងខ្លួន។«នៅទីបំផុត ពួកគាត់ដឹងថា Edna ជាមនុស្សម្នាក់ចិត្តល្អ ពោលគឺ នាងតែង តែជួយការងារក្រុមហ៊ុនរបស់ខ្ញុំ (ឥឡូវនេះគឺជាក្រុមហ៊ុនរបស់យើង) ហើយនាងតែងតែគាំទ្រខ្ញុំជានិច្ចទាំងផ្នែកស្មារតី និងផ្នែកហិរញ្ញវត្ថុ។

យូរៗទៅ ឪពុកម្តាយខ្ញុំក៏ចាប់ផ្តើមពេញចិត្ត Edna និងស្វាគមន៍នាងយ៉ាងកក់ក្តៅ។»(សម្តីលោក Tan)លោក Tan បាននិ យាយទៀតថា ៖«បន្ទាប់ពីការទាក់ទងគ្នាអស់រយៈពេល ៣ឆ្នាំ នៅទីបំផុតពួកយើងក៏បានរៀបការជាមួយគ្នាពេញច្បាប់ ដោយមានការគាំទ្រយ៉ាងពេញលេញពីក្រុមគ្រួសារខ្ញុំជាពិសេសឪពុករបស់ខ្ញុំ។

ឪពុកខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង ហើយគាត់ថែមទាំងលេង sa op hone ខណៈពេលខ្ញុំនិងម៉ាក់ខ្ញុំកំពុងតែរាំនៅថ្ងៃមង្គលការទៀតផង។»ដូច្នេះ សម្រាប់ប្រិយមិត្តដែលកំពុងតែជួបឧបសគ្គស្នេហ៍ សូមកុំបោះ បង់មនុស្សដែលយើងស្រលាញ់ចោលនៅពាក់កណ្តាលទី ហើយត្រូវតស៊ូជម្នះរាល់ឧបសគ្គទាំងឡើយ ដើម្បីមនុស្សដែលយើងស្រលាញ់ដ៏ពិតប្រាកដ៕

លោក Tan បាននិយាយបន្ថែមទៀតថា វាពិតជាលំបាកពិតមែន ប៉ុន្តែវាពិតជាសាកសមទៅនឹងតម្លៃនៃការតស៊ូជម្នះដើម្បីស្រលាញ់ Edna។យ៉ាងណាមិញ រឿងរ៉ាវស្នេហារបស់លោក Tan និងអ្នកនាង Edna បានធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើនមានការរំភើប និងក្តុកក្តួលជាខ្លាំង។ប្រភព៖khmertopnews

Leave a Reply

Your email address will not be published. Required fields are marked *