​ជឿទេ! ម្រាម​មេ​ដៃ​ត្រង់ ឬកោង​អាច​ប្រាប់​​ពី​បុគ្គលិក​លក្ខណៈ​ខ្លះៗ​របស់​អ្នក​បាន

សាកល្បង​ធ្វើ​សញ្ញា​ឲ្យ​មេ​ដៃ​មើល តើ​ម្រាម​ដៃ​មេ​របស់​អ្នក​ត្រង់ ឬ​កោង? តើ​វា​មាន​អត្ថន័យ​យ៉ាង​ណា? ជាក់​ស្តែង​ណាស់ វា​អាច​និយាយ ឬ​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​ខ្លះៗ​របស់​អ្នក។

ម្រាម​មេ​ដៃ​ត្រង់៖ វា​អាច​មាន​ន័យ​ថា អ្នក​គឺ​ជា​មនុស្ស​ប្រាកដ​ប្រជា។ ទោះ​បី​ជា​អ្នក​មិន​បង្ហាញ​ពី​ក្តី​រំភើប តែ​វា​មិន​មែន​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ស្រងូត​ស្រងាត់​ឡើយ។


ម្រាម​មេ​ដៃ​កោង ៖វា​មាន​ន័យ​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​បង្ហាញ​ពី​អារម្មណ៍​ពិត​ឲ្យ​គេ​គ្រប់​គ្នា​បាន​ដឹង។


ម្រាម​មេ​ដៃ​កែង ៖វា​មាន​ន័យ​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​មិន​ចេះ​ឆេវឆាវ និង​ចេះ​គិត​ពិចារណា​វែង​ឆ្ងាយ។ជា​មួយ​គ្នា​នេះ​ដែរ មេ​ដៃ​របស់​អ្នក​ចែក​ចេញ​ជា​២​ផ្នែក គឺ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម។

ផ្នែក​ខាង​លើ​វែង​ជាង ៖វា​មាន​ន័យ​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​ខិត​ខំ​ធ្វើ​ការ ពោរ​ពេញ​ដោយ​ឆន្ទៈ។ បើ​និយាយ​ពី​រឿង​ស្នេហា​វិញ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ភក្ដី​ភាព ១០០​ភាគរយ ហើយ​ស្មោះត្រង់​ខ្លាំង​បំផុត។


ផ្នែក​ខាង​ក្រោម​វែង​ជាង ៖វា​មាន​ន័យ​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ពឹង​ផ្អែក​លើ​ភាព​ជាក់​ស្ដែង។ អ្នក​ទោរទន់​ក្នុង​ការ​ទប់​ស្កាត់​ខ្លួន​ឯង នៅ​ពេល​ដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ឬ​មាន​អារម្មណ៍​ស្រលាញ់​នរណា​គេ​ម្នាក់។ ជា​លទ្ធផល អ្នក​អាច​នឹង​បាត់​បង់​ឱកាស​មាស ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ជីវិត​សមរម្យ​ម្នាក់។

ប្រភព៖ IFAI

Leave a Reply

Your email address will not be published. Required fields are marked *