មិនគួរឲ្យជឿទេ!! ឆ្កែស្មោះត្រង់មួយក្បាល រង់ចាំម្ចាស់អស់ ៤ឆ្នាំ ទីបំផុតក៏បាន….(មានវីដេអូ)

ឆ្កែក្លាយទៅជាសត្វដែលមនុស្សស្រលាញ់នឹងចូលចិត្តយកវាទៅចិញ្ចឹមព្រោះថាវាជាសត្វដែលឆ្លាតជាងសត្វផ្សេងៗដូចជាកូនឆ្កែត្រូវបានមនុស្សចាត់ទុកជាមិត្ត ព្រោះតែវាមានភាពស្មោះត្រង់ និងភក្តីភាពខ្លាំងចំពោះមនុស្ស។ជាក់ស្តែង កាលពីពេលថ្មីៗនេះមានរឿងរ៉ាវដ៏អស្ចារ្យមួយទាក់ទិនសត្វឆ្កែស្មោះត្រង់មួយក្បាល បានអង្គុយរង់ចាំម្ចាស់ដើមវារាល់ថ្ងៃ កំពុងតែទាក់ទាញចំណាប់អារម្មណ៍របស់អ្នកលេងអ៊ីនធើណេតជាខ្លាំង។

យោងតាមប្រភពបានឱ្យដឹងថា ឆ្កែមួយក្បាលនេះត្រូវបានគេស្គាល់ឈ្មោះថា Leo វារងចាំម្ចាស់រាល់ថ្ងៃ ដោយមិនដឹងថាខ្លួនត្រូវបានម្ចាស់បោះបង់ចោលនោះទេ។ប៉ុន្តែមានស្រីម្នាក់បានយកចំណីមកឲ្យវាស៊ីរាល់ថ្ងៃ ហើយមនុស្សម្នាក៏បានសួរនាំស្រ្តីនោះ ហើយគាត់ក៏បានប្រាប់ថាតាមពិតឆ្កែនេះរងចាំម្ចាស់វាជិត២ឆ្នាំមកនេះហើយ។

រហូតដល់វាស្គមនឹងមានជំងឺទៀតស្រី្តនោះបានយកវាទៅព្យាបាលនឹងយកទៅចិញ្ចឹមក្នុងផ្ទះរបស់គាត់មិនយូរប៉ុន្មាន ស្រ្តីរូបនោះក៏មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេល Leo ស្រាប់តែបាត់ខ្លួន រត់ចេញពីផ្ទះរបស់គាត់ ហើយគាត់ក៏បានតាមរកវា។ជាក់ស្តែង ការពិត Leo ត្រលប់ទៅកន្លែងដើមវិញ ដែលស្រ្តីរូបនេះបានជួយសង្រ្គោះវាពីដំបូង។

ដើម្បីរងចាំម្ចាស់វា ដូចនេះហើយនាងគ្មានជម្រើសក៏យកចំណីឲ្យវាស៊ីរាល់ថ្ងៃបែបនេះ។រឿងរ៉ាវមួយនេះបានល្បីពេញបណ្តាញសង្គមថៃ ហើយក៏មានមនុស្សម្នាជួយចែករំលែក ឬ Share រឿងនេះជាហូរហែ ដើម្បីសង្ឃឹមថាម្ចាស់ដើមរបស់វានឹងត្រលប់មករកវាវិញនៅថ្ងៃណាមួយ។មិនយូរប៉ុន្មាន រឿងរ៉ាវមួយនេះក៏បានល្បីខ្លាំង រហូតដល់ម្ចាស់ដើមរបស់ Leo ដឹងរឿងនេះក៏ត្រលប់ទៅរកឆ្កែមួយនេះក្បាលនេះវិញ។

នៅទីបំផុត Leo ក៏បានជួបជុំម្ចាស់ដើមរបស់វាវិញ ក្រោយពីវារង់ចាំអស់រយៈពេល ៤ឆ្នាំ។ ដល់ពេលសួរនាំគាត់ទៅ ទើបគាត់ប្រាប់ថា កាលពី ៤ឆ្នាំមុន គាត់បានមកដើរលេងនៅម្តុំនេះ ប៉ុន្តែគាត់ក៏បានបាត់ឆ្កែមួយក្បាលនេះ។ហើយទោះជាគាត់តាមរកយ៉ាងណាក៏មិនឃើញគាត់ក៏បានត្រលប់ទៅផ្ទះវិញទៅ។

យ៉ាងណាក្តី ម្ចាស់ដើមរបស់ឆ្កែនោះក៏មានភាពរីករាយខ្លាំងណាស់ដែលបានរកឆ្កែនេះឃើញវិញ។ហើយបានអរគុណស្រ្តីនោះដែលបានដាក់ចំណីឲ្យឆ្កែរបស់គាត់ស៊ី ហើយបំរុងយកឆ្កែនោះទៅផ្ទះវិញ ប៉ុន្តែស្រាប់វាមិនព្រមត្រលប់ទៅវិញវាចង់នៅជាមួយម្ចាស់ថ្មី ហើយម្ចាស់របស់វាក៏យល់ព្រមឲ្យវានៅទីនោះ ដែលអស់រយៈពេល៤ឆ្នាំមកនេះ។ មនុស្សម្នាក៏សម្តែងអារម្មណ៍ភ្ញាក់ផ្អើល និងក្តុកក្តួលទាក់ទិនទៅនឹងរឿងមួយនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *