ស្ងាត់ៗ!!! អ្នកនាង យក់ ឋិតរដ្ឋាទម្លាយរូបថតថ្ងៃមង្គលការ កាលពី១៣ឆ្នាំមុនមកម្ល៉េះ…
ភ្នំពេញ៖ មហាជនជាច្រើនច្បាស់ជាស្គាល់ពីកេរ្ត៏ឈ្មោះរបស់ កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញធ្លាប់ក្ដោបបានការគាំទ្រភ្លូកទឹកភ្លូកដីពីមហាជនគឺអ្នកនាង យក់ ឋិតរដ្ឋា និង ស្វាមីសំណព្វចិត្តលោក ឃុំ ប៉ុណ្ណាដែត បានកាន់ដៃគ្នារស់នៅក្នុងនាមជាប្ដី-ប្រពន្ធបានជាង ១០ ឆ្នាំហើយ
ខណៈពួកគេទាំងពីរបានរៀបការនឹងគ្នាកាលពីថ្ងៃទី ១៣ ឧសភា ២០០៦ កន្លងទៅ ដោយបច្ចុប្បន្នគូស្វាមី-ភរិយាមួយគូនេះ ទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រឡាញ់ពីរនាក់ ។លើសពីនេះទៅទៀត ថ្វីដ្បិតតែអ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត បានចាប់ដៃគ្នាចូលរោងការច្រើនឆ្នាំ
ប៉ុន្ដែទស្សនិកជនកម្របានឃើញរូបថតថ្ងៃមង្គលការរបស់ពួកគេទាំងពីរខ្លាំងណាស់ ទើបតែនៅមុននេះ តារាចម្រៀងស្រីខាងលើបានបង្ហោះរូបថតថ្ងៃក្រាបផ្ទឹមរបស់ខ្លួនជាច្រើនសន្លឹក តាមរយៈបណ្ដាញសង្គមសង្គមហ្វេសប៊ុក ព្រមទាំងបានរៀបរាប់ពាក្យសម្ដីប៉ុន្មានឃ្លាគួរឱ្យចាប់អារម្មណ៍ថា «អត់ដែលហ៊ានថតឱ្យសម្អាងការគេទេមុនខ្លួនឯងរៀបការ ព្រោះម៉ាក់និយាយប្រាប់ថាកុំថតកូនខ្លាចអភ័ព្វ ! ដល់បានថត ថតការខ្លួនឯងម៉ងទៅ !» ។
យ៉ាងណាមិញ ងាកមកមើលរូបសម្រស់តារាចម្រៀង យក់ ឋិតរដ្ឋា នៅក្នុងថ្ងៃពិសេសកាលពីជាង ១០ ឆ្នាំមុននេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយលោក ឃុំ ប៉ុណ្ណាដែត ក៏ជាកូនកំលោះមានរូបរាងសង្ហា ពិតជាស័ក្ដិសមនឹងគ្នាខ្លាំងណាស់ ៕ប្រភព៖ ហ្វេសប៊ុក