វាសនាមនុស្សមើលមិនឃើញ!!! ប្តីធ្លាក់ខ្លួនពិការ ប្រពន្ធសុំលែង ស្រាប់តែ៥ឆ្នំាក្រោយប្រពន្ធស្តាយក្រោយ…

នាង និងគ្រួសាររបស់នាងបានស្គាល់គ្នា តាមរយៈមិត្តភក្ត័ណែនាំរហូតដល់ឈានដល់ថ្ងៃរៀបចំពិធីមង្គលការ។ក្រោយពេលរៀបការរួច ខ្ញុំនិងគ្រួសាររបស់ខ្ញុំបានទិញផ្ទះមួយរស់នៅជាមួយគ្នា។ពួកយើងរស់នៅយ៉ាងមានសេចក្តីសុខណាស់។ប្តីរបស់ខ្ញុំជាអ្នកជំនួញម្នាក់ដែលមានភាពម៉ឹងម៉ាត់ក្នុងការងារណាស់ គាត់តែងតែយកចិត្តទុកដា់ក្នុងការគ្រប់គ្រង។

ទោះបីជារវល់យ៉ាងណាគាត់ មិនដែលចោលបាយផ្ទះឡើយ។តែជាអកុសលថ្ងៃមួយប្តីរបស់ខ្ញុំបានធ្វើដំណើរ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៏មួយបានធ្វើអោយគាត់ធ្លាក់ខ្លួនពិការ ហើយការរកស៊ីរបស់គាត់ត្រូវខាតទំាងចុង ខាតទំាងការ ហើយក្រុមហ៊ុនត្រូវបានបិទទ្វារ។

នេះជាពេលវេលាមួយដែលខ្ញុំបានចំណាយប្រាក់ដែលខិតខំសន្សំ ដើម្បីចេញថ្លៃព្យាបាលគាត់។ស្របពេលមួយនោះឪពុកម្តាយរបស់ខ្ញុំបានណែនាំអ្នកថ្មីម្នាក់ទៀតអោយខ្ញុំស្គាល់ គេជាអ្នកមានមុខមាត់ក្នុងសង្គម ។ឪពុកម្តាយរបស់ខ្ញុំបានបង្ខំអោយខ្ញុំលែងប្តីរបស់ខ្ញុំនៅពេលដែលគាត់កំពុងជួបបញ្ហា។

ក្រោយពេលលេងលះ ខ្ញុំបានរៀបការម្តងទៀតជាមួយប្តីថ្មីដែលឪពុកម្តាយរបស់ខ្ញុំបានណែនំា ក្រោយពេលរៀបការខ្ញុំហាក់ដូចជា គ្មានសេចក្តីសុខដូចប្តីមុនទេព្រោះប្តីក្រោយនេះលួចមានស្រីខាងក្រៅ ពេលចូលក្នុងផ្ទះតែងតែបង្កជម្លោះគ្រប់ពេល។ច្រើនឆ្នាំកន្លងផុតទៅ ថ្ងៃមួយខ្ញុំបានធ្វើដំណើរតាមផ្លូវចៃដន្យខ្ញុំបានជួបប្តីមុនរបស់ខ្ញុំ បម្រុងដើរគេចស្រាប់តែ គាត់ដើរតម្រង់មករកខ្ញុំបានសួរខ្ញុំពីការរស់នៅប្រចំាថ្ងៃ។

គាត់ប្រាប់ថា ក្រោយពេលលេងលះ ជីវីតរបស់គាត់ត្រូវបានបព្ចាប់ហើយ ស្រាប់តែបានជួបនារីម្នាក់ គាត់បានស្មោះចិត្តមើលថែរក្សាខ្ញុំ និងចំាជួយលើកទឹកចិត្តរហូតដល់ខ្ញុំអាចចេញធ្វើការ និងមានក្រុមហ៊ុនជាច្រើនក្នុងដៃរបស់ខ្ញុំ។ចុងក្រោយគាត់បានហៅខ្ញុំអោយទៅចូលរួមពិធីមង្គលការរបស់គាត់ទៀតផង។

តម្លៃអប់រំ៖ត្រូវចេះអោយតម្លៃគ្នា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

Leave a Reply

Your email address will not be published. Required fields are marked *