គ្រូពេទ្យប្រាប់ថា ហួសពេលហើយ!!! រៀនដល់យប់ជ្រៅពេក ព្រមជាមួយការគេងមិនគ្រប់គ្រាន់ ប្រយ័ត្នជួបរឿងអកុសលដូចនារីម្នាក់នេះ

តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា ស្ត្រីអាយុ២៣ឆ្នាំម្នាក់ ត្រូវបានរកឃើញថាមានជំងឺមហារីកថ្លើម ខណៈពេលដែលនាងទៅពេទ្យទាំងក្នុងចិត្តគិតថា មានផ្ទៃពោះ។

ស្ត្រីម្នាក់ឈ្មោះ Xiao Jia មានចម្ងល់លើការដុះពោះរបស់ខ្លួនឯង ដោយក្នុងចិត្តក៏បានគិតថា ខ្លួនឯងប្រហែលជាមានផ្ទៃពោះហើយ ព្រោះដោយសារតែបាត់រដូវ។ក្នុងនោះផងដែរ រៀងរាល់យប់នាងតែងតែឈឺពោះ ហើយពោះនោះចេះតែប៉ោងឡើងៗដែលមើលទៅហាក់ដូចជាហុសប្លែកពីធម្មតា ដែលបានធ្វើឲ្យមិត្តរួមមហាវិទ្យាល័យនាងគិតថា នាងប្រាកដជាមានផ្ទៃពោះមែនហើយ។

ដោយហេតុចេះតែឆ្ងល់ នាង Xiao Jia ក៏បានសម្រេចចិត្តទៅពិគ្រោះជាមួយគ្រូពេទ្យ ស្រាប់តែគ្រូពេទ្យរកឃើញថា ពោះរបស់នាងផ្ទុកពេញសុទ្ធតែទឹកទៅវិញ គឺមិនមែនមានផ្ទៃពោះដូចអ្វីដែលនាងបានស្មាននោះទេ ដោយសារតែទឹកនោះគឺបណ្តាលមកពីថ្លើមរបស់នាងមានជំងឺមហារីក មិនអាចបំពេញមុខងារបានត្រឹមត្រូវ។

មហារីករបស់នាងមិនស្រាលទេ ព្រោះវាបានវិវត្តន៍ដល់ដំណាក់កាលទីបួនហើយ។គួរបញ្ជាក់ផងដែរថា នាងតែងតែនៅរៀនដល់យប់ជ្រៅ ហើយក៏មិនសូវជាបានគេងគ្រប់គ្រាន់នោះទេ។ គ្រូពេទ្យប្រាប់ថា នេះអាចជាមូលហេតុដែលធ្វើឲ្យនាងធ្លាក់ខ្លួនឈឺដូចនេះ ព្រោះថា ថ្លើមអាចនឹងខូច ប្រសិនបើយើងមិនគេងបានគ្រប់គ្រាន់។

នៅពេលថ្ងៃថ្លើមវាធ្វើការជាប់រហូត ហើយនៅពេលយប់វាដាច់ខាតក៏ត្រូវការពេលសម្រាកខ្លះដើម្បីវាអាចព្យាបាលកន្លែងខូចៗរបស់វា។ ដូចនេះប្រសិនបើយើងមិនគេងគ្រប់គ្រាន់នោះទេ ថ្លើមនឹងគ្មានពេលគ្រប់គ្រាន់សម្រាប់ជួសជុលខ្លួនឯងត្រង់កន្លែងដែលខូចខាតនោះប្រសិនជាអ្នកចង់ឲ្យថ្លើមអ្នក មានសុខភាពល្អ អ្នកអាចអនុវត្តតាមវិធីខាងក្រោមបាន។

តើមានអ្វីខ្លះទៅ?១. អ្នកគួរតែចូលគេងឲ្យមុនម៉ោង១១ ព្រោះចន្លោះម៉ោង១១ ដល់ម៉ោង១ ជាពេលវេលាដែលថ្លើមកំពុងតែបញ្ចេញជាតិពុល។ ដូចនេះ វាត្រូវការគេងលក់ស្ងប់ ដើម្បីបញ្ចេញជាតិពុលទាំងនោះ។២. អ្នកមិនគួរញ៉ាំថ្នាំច្រើនទេ មិនថាថ្នាំចិន ឬថ្នាំបារាំងទេ ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់ថ្លើមអ្នកទាំងអស់។៣. អ្នកគួរតែបង្កើតទម្លាប់ហាត់ប្រាណឲ្យបានច្រើន។

ការហាត់ប្រាណទាំងនេះ ក៏អាចជួយថែរក្សាថ្លើមអ្នកមិនឲ្យកើតមានបញ្ហាដែរ។៤. ការរក្សាទម្ងន់ឲ្យនៅឋេរ ក៏ជាវិធីមួយក្នុងការការពារថ្លើមដែរ។ នៅពេលដែលយើងមិនសូវធាត់ខ្លាំង វានឹងមិនប៉ះពាល់ដល់សុខភាពថ្លើមឡើយ។៥. ការរក្សាចិត្តឲ្យស្ងប់ ហើយសប្បាយរីករាយ ក៏ជាវិធីពិសេសមួយដែលអាចការពារថ្លើមអ្នកមិនឲ្យមានជំងឺដូចគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *