ពិតជាមហាស្នាដៃគ្មានពីលើលោកមែន!!!

គាំទ្រស្នាដៃដូនតាខ្មែរ ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច ក្នុងខេត្តសៀមរាប។ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទិ១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី១១។

ប្រាសាទមេបុណ្យខាងលិច មានទីតាំង នៅលើដីទួល ចំកណ្តាល បារាយណ៍ ខេត្តសៀមរាប ត្រូវបានស្ថាបនាឡើង ក្នុងកំឡុង ពាក់កណ្តាលសតវត្សទី១១ រាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ សង់ឡើងដោយមាន កំពែងមួយជាន់ ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយ ដែលគេជីកនៅលើដីទួលនោះ។កំពែងខាងកើត មានរចនាជាថែវ មានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមាន គោបុរៈចូល ចំនួនបី,មួយនៅចំកណ្តាល និង ពីរទៀតនៅចុងសងខាងថែវ។

នៅចំកណ្តាលស្រះទឹកខាងក្នុង មានសំណង់ ធ្វើអំពីថ្មភក់មានរាងមូល របៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិត ប្រហែល៣ម៉ែត្រ។ តាមរយៈការធ្វើកំណាយ នៅឆ្នាំ១៩៣៩ គេបានរកឃើញ រូបបដិមាមួយអង្គ ក្នុងឥរិយាបថផ្ទំ ប៉ុនែ្ត មានលក្ខណៈជាព្រះវិស្ណុ។លោក ជីវតាក្វាន់ បេសកជននៃចក្រភពចិន ដែលបានមកដល់ទីក្រុងអង្គរ នៅកំឡុងឆ្នាំ១២៩៥ បានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិច ត្រូវបានស្ថាបនាឡើង ស្របតាមអត្ថន័យ នៃរឿងកំណើតព្រះព្រហ្ម។

មានន័យថា មុនការចាប់បដិសន្ធិពិភពថ្មី ព្រះវិស្ណុបានផ្ទំធ្វើសមាធិ លើពស់អនន្តៈ បណ្តែតខ្លួន លើផ្ទៃទឹកសមុទ្រ អស់កាលដ៏យូរ។ បន្ទាប់មក ក៏មានឈូកមួយដើម ដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះ មានលេចចេញរូបព្រះព្រហ្ម កំពុងគង់ធ្វើសមាធិ ដែលជាតំណាងនៃ ការកកើតជាភពជីវិតថ្មី។

Leave a Reply

Your email address will not be published. Required fields are marked *