ចិត្តល្អមេស!! អ៊ុំស្រីម្នាក់តស៊ូលក់បាយមាន់រាល់ព្រឹក ដើម្បីយកទៅចិញ្ចឹមឆ្កែនិងឆ្មាអនាថាចំនួន១០០ក្បាល…

ស្រីវ័យចំណាស់ម្នាក់រស់នៅក្នុងទីក្រុង Penang ម៉ាឡេស៊ី បានតស៊ូលក់បាយមាន់ជារៀងរាល់ព្រឹក ដើម្បីរកប្រាក់ទៅចិញ្ចឹមឆ្កែនិងឆ្មាអនាថាចំនួន១០០ក្បាល។ទាក់ទងទៅនឹងរឿងនេះធ្វើឲ្យល្បីមែនទែនពេញបណ្តាញសង្គម។បើយោងតាមប្រភពព័ត៍មានបានឲ្យដឹងថា អ៊ុស្រីមានឈ្មោះថា Huang Xiuying អាយុ៦៤ឆ្នាំ បានចាប់ផ្ដើមចិញ្ចឹមឆ្កែនិងឆ្មាអនាថា ក្រោយពីឆ្កែសំណព្វចិត្តមួយក្បាលរបស់គាត់ដែលងាប់បាត់ទៅដោយសារឡានបុក កាលពី២០ឆ្នាំមុន។

គាត់បាននិយាយទាំងអួលដើម.កថា៖«នៅពេលដែលបានឃើញឆ្កែអនាថា តែងតែរម្លឹកខ្ញុំទៅដល់ឆ្កែដែលបានស្លាប់ទៅរបស់ខ្ញុំជានិច្ច។ ដូច្នេះហើយ បានជាខ្ញុំតែងតែនាំឆ្កែឬឆ្មាអនាថាទាំងនោះមកនៅជាមួយម្ដងមួយៗ។ មួយចំនួនខ្ញុំរើសពីតាមដងផ្លូវ ចំណែកមួយចំនួនទៀត មានអ្នកជិតខាងយកមកឲ្យ។»ហើយការមើលថែសត្វទាំងអស់នោះគឺពិតជាត្រូវកាពេលវេលាណាស់ ចំពោះការចិញ្ចឹមសត្វចំនួន១០០ក្បាលគឺមិនងាយស្រួលនោះទេ គឺត្រូវចំណាយប្រាក់អស់ជាច្រើននឹងកម្លាំងជាច្រើនទៀត។

ជារៀងរាល់ខែអ៊ុស្រីចំណាយ ១,៥០០រីងហ្គីត (ប្រមាណ ៣៥៨ដុល្លារអាមេរិក) ទៅលើអ្នកជួយមើលថែសត្វ និង ៤៥០រីងហ្គីត (ប្រមាណ១០៨ដុល្លារអាមេរិក) ទៅលើថ្លៃជួលជម្រកសត្វ ។ មានថ្ងៃខ្លះប្រាក់ចំណូលបានមកពីការលក់បាយមាន់គឺតិចមែនទែនចំណែកឯចំណាយអស់ច្រើនទៅលើសត្វទាំងនោះ។មានមនុស្សមួយចំនួនបានសួរទៅអ៊ុស្រីថា៖


«តើមិនហត់នឿយក្នុងការចិញ្ចឹមសត្វអនាថាទេ ឬយ៉ាងម៉េច?»អ៊ុស្រីតបទៅវិញថា៖«ការចិញ្ចឹមគឺមិនលំបាកទេសម្រាប់ខ្ញុំ ព្រោះខ្ញុំគិតថាវាជាការងារនៅផ្ទះ។ នៅពេលដែលខ្ញុំឃើញសត្វទាំងនោះបានស៊ីឆ្អែត និងដេកស្រួល ខ្ញុំពិតជាមានសេចក្ដីសុខណាស់។»ក្រោយពេលបានដឹងរឿងទាំងអស់នឹង មានមហាជនជាច្រើនកោតសរសើរពីគាត់ និងចាត់ទុកជាប្រជាជនដ៏គំរូមួយរូបទៀតផង។

 

Leave a Reply

Your email address will not be published. Required fields are marked *