វាសនា មើលមិនឃើញមែន!! សេដ្ធីពាន់លានក្លាយជាអ្នកលក់គុយទាវ…

ជីវិតប្រែប្រួលដូចក្នុងខ្សែភាពយន្ត មហាសេដ្ធីដែលធ្លាប់តែមានលុយរយលានដុល្លាបែជាមកបើកហាងលក់គុយទាវ បើនិយាយរឿងលុយវាពិតជាចូលមកក្នុងជីវិតយើងលឿន ហើយវាទៅវិញក៏លឿនដែរ បើយើងហ៊ានប្រហែស ថ្ងៃនេះយើងខ្ញុំសំុណែនាំប្រិយមិត្តទៅស្ដាប់រឿងវារបស់មហាសេដ្ធីម្នាក់នៅទីក្រុងបាំងកកប្រទេសថៃ ដែលធ្លាប់តែមានលុយរយលាន បែជាមកជួលផ្ទះថោកៗបើកហាងលក់កុយទាវទៅវិញ។

សេដ្ធីពាន់លាននៅប្រទេសថៃម្នាក់ដែលមានដីនៅត្រូវប៉ាន់តាមបណ្ដាទីក្រុង 45ហិតា នឹងម្ចាស់ក្រុមហ៊ុនដែលវិនិយោគទុនខ្ទង់លានដុល្លាជិះឡានទំនើបៗផឹកមួយយប់អស់ប្រាំពាន់ដុល្លា ហើយបញ្ជូនកូនៗទៅរៀននៅក្រៅប្រទេសទាំងអស់ គេញាំបាយមួយពេលអស់300-400$ តែអ្វីៗត្រូវបាត់បង់ត្រឹមមួយប្រព្រិចភ្នែក។ខណៈដែលមានគ្រោះទឹកជំនន់ ធ្វើអោយសេដ្ធកិច្ចក្រុមហ៊ុនរបស់គាត់ត្រូវបានផ្អាកមិនតែប៉ុណ្ណោះ ការវិនិយោគទុនរបស់គាត់ផ្សេងៗទៀតក៏ត្រូវទខាតទំាងដើម ។

អ្វីដែលកាន់យ៉ាប់ទៀតនោះប្រពន្ធរបស់គាត់ត្រូវគេបោកអស់10លានដុល្លាទៀត ធ្វើអោយគេត្រូវ ហេតុនេះ ទើបធ្វើអោយក្រុមហ៊ុនរបស់គាត់ រលំរលាយត្រឹមតែមួយពព្រិចភ្នែក ចុងក្រោយបន្សល់ទុកត្រឹមជំពាក់បំនុលគេ50ម៉ឺនដុល្លា គ្មានអ្វីក្នុងខ្លួន គាត់ទំាង ក៏មកសុំខ្ចីលុយ បងប្អូនសាច់ញាត្តិដែលខ្លួនធ្លាប់មើលងាយ ដើម្បីយកលុយមកជួលផ្ទះល្វែងដើម្បីបើកហាងលក់គុយយទាវតូចមួយសម្រាប់ចញ្ចឹមជីវិត ត្រូវធ្វើការធ្ងន់លើឆ្នាំង លាងចាន ទាំងដែលខ្លួនមានអាយុច្រើនណាស់ហើយ ។

កូនៗដែលបញ្ជូនទៅរៀនក្រៅប្រទេសក៏គេចខ្លួនបាត់អស់ចំណែកប្រពន្ធក៏រត់ចោល ពីមនុស្សធ្លាប់មានលុយពាន់លាន តែមកត្រូវអស់អ្វីពីខ្លួន ធ្វើអោយគេស្គាល់រស់ជាតិនៃជីវិត អ្វីដែលកាន់តែធ្វើអោយគេស្គាល់ច្បាស់នោះគឺ ពីមនុស្សដែលគាត់ធ្លាប់មើលងាយបែរជាមកជួយគាត់ទៅវិញ។

Leave a Reply

Your email address will not be published. Required fields are marked *