ទីបំផុតតារាចម្រៀង សុខ ស្រីនាង បានជួបនឹងអតីតម្ចាស់ផលិតកម្ម KH ហើយ….

កាលពីពេលថ្មីៗនេះ ស្រាប់តែផ្ទុះរឿងដ៏គួរឲ្យចាប់អារម្មណ៏មួយនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដោយម្ចាស់ផលិតកម្ម KH Production លោក គឹម ហេង បែរជាប្រកបលក់ ភេសជ្ជៈតាមដងផ្លូវទៅវិញ។ យ៉ាងណាមិញ អ្នកនាង សុខ ស្រីនាង ដែលធ្លាប់ជាអតីតតារាចម្រៀងក្នុងផលិតកម្ម KH Production។

ក្រោយពីទទួលបានព័ត៌មានបែបនេះរួចមក ក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖”តេីវាជារឿងពិតឫយ៉ាងណា? ខ្ញុំសឹងតែមិនជឿ​ my boss ខ្ញុំមិនដែលភ្លេចទេ​ ថាគាត់​ (ហ៊ាគឹមហេងហេីយនឹងភរិយា)​គឺជាអ្នកមានគុណដំបូង​ ដែលបានផ្តល់​កន្លែងអោយខ្ញុំបានច្រៀង

​ បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បេីគ្មានពួកគាត់ក៏ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងខ្ញុំដែរ​ ខ្ញុំចង់ជួបគាត់ណាស់​ ហ៊ា សង្ឃឹមបានជួបហ៊ាឆាប់ៗនេះ RespectMyboss KHpromotion”៕

ដោយឡែកក្រោយពីអ្នកនាង សុខ ស្រីនាង បានបង្ហោះសារចង់ជួប គឹម ហេង កាលពីម្សិលមិញនេះរួចមក ស្រាប់តែល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ អ្នកនាង សុខ ស្រីនាង ក៏បានជួបលោក គឹម ហេង ដូចបំណងហើយ ហើយក៏បាននាំយកថវិកាមួយចំនួន រួមជាមួយផ្លែឈើជូនទៅលើ លោក គឹម ហេង ផងដែរ។

ក្នុងនោះអ្នកនាង សុខ ស្រីនាង ក៏បានភ្ជាប់សារមួយឃ្លាថា៖”រីករាយណាស់ថ្ងៃនេះដែលបានជួបហ៊ា​ បែកគ្នារយះពេលជិត១០ឆ្នាំហេីយ​ ជូនពរហ៊ាមានសុខភាពល្អ​ បានធូស្រាល់ឆាប់ៗនេះឡេីងវិញ Respectmyboss KHpromotion”៕ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *