ថ្មីៗនេះ រុស្ស៊ីបានសម្ពោធរូបសំណាក់ព្រះពុទ្ធខ្ពស់ជាងគេបំផុត ប្រចាំនៅតំបន់អឺរ៉ុប…

(ម៉ូស្គូ)៖ រូបសំណាក់ព្រះពុទ្ធពណ៌មាសមួយ ត្រូវបានសម្ពោធនាថ្ងៃអាទិត្យកន្លងទៅនេះ នៅឯតំបន់ Kalmykia ភាគខាងត្បូង នៃ ប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

រូបសំណាក់ព្រះពុទ្ធរូបនោះ មានទម្ងន់៣០តោន និងកម្ពស់១២.៥ម៉ែត្រ ខ្ពស់ជាងរូបសំណាក់ព្រះពុទ្ធនៅវត្ត Vincennes ក្នុង ទីក្រុងប៉ារីសរបស់ប្រទេសបារាំង ដែលមានកម្ពស់ត្រឹម១០ម៉ែត្រប់ុណ្ណោះ។ រូបសំណាក់ខាងលើស្ថិតនៅទីក្រុង Lagan នៃតំបន់ Kalmykia ជាទីដែលមានប្រជាជនភាគច្រើន ជាអ្នកគោរពប្រតិបត្តិពុទ្ធសាសនា។

គួរជម្រាបថា ខណៈនៅប្រទេសរុស្ស៊ី មានអ្នកកាន់សាសនព្រះពុទ្ធប្រហែលមួយលាននាក់ ភាគច្រើនគឺស្ថិតនៅតំបន់ Kalmykia ផ្ទាល់ ព្រមទាំងតំបន់មួយចំនួនទៀតដូចជា Tuva និង Buryatia។ ពិធីសម្ពោធរូបសំណាក់ព្រះពុទ្ធកាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានអ្នកចូលរួមជាង២,០០០នាក់ និងព្រះសង្ឃជាច្រើនអង្គ។ សម្រាប់ការសាងសង់ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ថវិកាបាន មកពីការបរិច្ចាគរបស់ប្រជាជនរុស្ស៊ីនៅតំបន់នោះ៕ប្រភពពី fresh news

Leave a Reply

Your email address will not be published. Required fields are marked *