ស្គាល់ឈ្មោះវត្តអារាមដែលស្រស់ស្អាតនោះហើយ ដែលវត្តនេះមានទីតាំង និងមានឈ្មោះថា…
រូបភាពប៉ុន្មានសន្លឹក បានធ្វើឲ្យមហាជនខ្មែរ មានការចាប់អារម្មណ៍ជាខ្លាំង និងបាននាំគ្នាស៊ែរចែករំលែកនូវរូបភាពទាំងនេះពេញបណ្តាញសង្គមហ្វេសបុក ដោយសារតែរូបភាពទាំងនេះ បានបង្ហាញពីទិដ្ឋភាពវត្តអារាមយ៉ាងស្រស់ស្អាតរបស់ខ្មែរ លេីទឹកដីសហរដ្ឋអាមេរិក។
ចំពោះក្នុងរូបភាពនេះ យេីងសង្កេតឃើញថា មានរំលេចទៅដោយព្រិលធ្លាក់ជាច្រេីន ដែលធ្វេីឲ្យវត្តអារាមមួយនេះ កាន់តែមានភាពស្រស់ស្អាតជាខ្លាំង មួយវិញទៀតនោះ បេីទោះបីជាវត្តអារាមមួយនេះស្ថិតនៅលេីទឹកដីសហរដ្ឋអាមេរិកក៏ដោយ ក៏ក្បូរក្បាច់រចនានៅតែរក្សារូបរាងរបស់ខ្មែរជានិច្ច។
គួរបញ្ជាក់ដែរថា ចំពោះវត្តអារាមដែលទទួលបាននូវការចាប់អារម្មណ៍ពេញបណ្ដាញសង្គមហ្វេសបុកនេះ មានឈ្មោះថា វត្តមុន្នីសូតារាម ដែលវត្តអារាមមួយនេះ គឺជាវត្តខ្មែរធំជាងបំផុតគេនៅសហរដ្ឋអាមេរិក ដែលមានទីតាំងនៅរដ្ឋមីនីសូតា ដែលនេះជាការបញ្ជាក់តាមរយៈគណនីហ្វេសបុកឈ្មោះ Din TeangBorin ។
ដោយឡែក ក្រោយពីបានឃេីញនូវទិដ្ឋភាព វត្តមុន្នី សូតារាម របស់ខ្មែរលេីទឹកដីសហរដ្ឋអាមេរិកហេីយនោះ មហាជនខ្មែរមួយចំនួនក៏បានបញ្ចេញជាមតិយោបល់ថា វត្តអារាមនេះ ពិតជាមានភាពត្រជាក់ត្រជំមែន ចំណែកឯមហាជនមួយចំនួនទៀត ក៏មានបំណងចង់ទៅកាន់វត្តនេះផងដែរ។