ពូកែច្នៃប្រឌិតមែន!! បុរសម្នាក់នេះ សូម្បីតែ Microphone ក៏អាចច្នៃចេញពីដើមឬស្សីក៏បានដែរ
ប្រទេសចិន៖ ថ្មីៗនេះវីដេអូឃ្លីប របស់បុរសជនជាតិចិនម្នាក់ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម តាមរយៈការបង្ហាញជំនាញ ដែលហាក់ពោរពេញដោយបទពិសោធន៍ ច្នៃដើមឫស្សីធ្វើចេញទៅជារបស់របរប្រើប្រាស់បានយ៉ាងល្អ ថ្វីដៃពិតជាមិនធម្មតាមែន។
ជាក់ស្តែង បើផ្នែកតាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេបង្ហោះចែកចាយលើបណ្តាញសង្គម ដោយទទួលបានការកោតសរសើរយ៉ាងច្រើននោះ គេឃើញបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណខាងលើនេះ បានបង្ហាញសមត្ថភាពជំនាញយ៉ាងស្វាហាប់របស់គាត់ នូវហត្ថកម្មដែលធ្វើដោយដៃ ដ៏មានប្រយោជន៍មួយចេញពីដើមឫស្សី។
បានបានបង្កើតនូវឧបករណ៍ជាច្រើនដូចជាស្រោមទូរស័ព្ទ អ្វីដែលប្លែកនោះសូម្បីតែក្បាល Microphone កាសពាក់ត្រចៀកក៏គាត់អាចច្នៃចេញពីដើមឬស្សីបានដែរ កៅអីតូចមួយសម្រាប់អង្គុយ តុសម្រាប់ផឹកតែ កែវធ្វីពីដើមឬស្សី និងប៉ាន់តែធ្វីពីដើមឬស្សី ទាំងគ្មានជំនួយពីនរណាម្នាក់ ខណៈដែលធ្វើឲ្យអ្នកទស្សនាជាច្រើន
ជក់ចិត្តតាមដាននឹងសកម្មភាពគាត់។ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន លើកទឹកចិត្ត និងសរសើរចំពោះសមត្ថភាព ក៏ដូចជាថ្វីដៃជំនាញ ដែលបុរសរូបនេះ បានបង្ហាញឡើងដើម្បីជាការចែករំលែកដល់គ្រប់គ្នាឲ្យបានដឹង និងបានឃើញផងដែរ ៕តើលោកអ្នកយល់យ៉ាងណាដែរ សូមជួយស៊ែរទាំងអស់គ្នា សូមអរគុណ!