គាំទ្រអំពើល្អ!! លោកពូម្នាក់ បានទិញសត្វសុនខចំនួន9ក្បាល និងបានដោះលែងឲ្យមានសេរីភាព ក្នុងតម្លៃ… (មានវីដេអូ)
រឿងមួយដ៏គួរឲ្យរំភើប និងកោតសរសើរជាខ្លាំងចំពោះលោកពូម្នាក់ ដោយសារតែមានចិត្តសណ្តោះប្រណីចំពោះសត្វ ក៏បានចំណាយលុយផ្ទាល់ខ្លួនជាច្រេីន ដេីម្បីទិញសត្វឆ្កែទាំងនេះ និងបានដោះលែងអោយពួកវាមានសេរីភាព ដែលនេះពិតជាទង្វើមួយដ៏អស្ចារ្យខ្លាំងណាស់។ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sam Phannarith បានរៀបរាប់ឲ្យដឹងថា៖
«សប្បាយចិត្តណាស់ថ្ងៃនេះ បានទិញសត្វសុនខចំនួន9ក្បាល តំលៃចំនួន350$ពីអ្នកលក់ចានឆ្នាំងតាមម៉ូតូ ដោះលែងអោយមានសេរីភាព និងមានអាយុរស់នៅបន្តទៅទៀត សូមមិត្តៗអនុមោទនាទទួលនូវកុសល្យផលបុណ្យនេះតាមសទ្ធាជ្រះថ្លារៀងៗខ្លួន សូមអនុមោទនាៗៗៗៗ»។
ប្រភព៖ khosja