គួរចាប់ផ្តើមជំនួញ ២ ប្រភេទនេះល្អបំផុតសម្រាប់ទីផ្សារស្រុកខ្មែរបច្ចុប្បន្ន ចាប់ផ្តើមត្រឹមតែ ២០០០ ដុល្លា

មនុស្សមួយចំនួនធំមានលុយតិចតែមិនដឹងថាគួរកស៊ីអី អ្នកខ្លះមាន ១០០០ ទៅ ២០០០ ដុល្លារមិនដឹងថាគួតែរកស៊ីអ្វីនៅក្នុងទីផ្សារស្រុកខ្មែរក្នុងយុគសម័យនេះ។សូមលើកយកគំនិត របស់សហគ្រិន ២ រូបបានបង្ហើបថា បើអ្នកមានលុយពីចន្លោះ ១០០០ ទៅ ២០០០ ដុល្លារអ្នកគួរចាប់យកជំនួញទាំងនេះជាជម្រើសល្អនសម្រាប់អ្នកមានដើមទុនតិច។

១. មុខរបរលក់ដូរតូចតាច លោកសំ កុសល គឺជាស្ថាបនិក Business Cambodia បានលើកឡើងថា នៅពេលដែលអ្នកមានដើមទុនត្រឹមតែ ២ ពាន់ដុល្លារ​ គួរតែចាប់អារម្មណ៍ទៅលើមុខរបរណាដែលមានចំណាយដើមទុនតិចបំផុត ហើយចាប់ផ្តើមអោយតូចបំផុត ទើបអ្នកអាចរកស៊ីបានដោយមិនសូវមានហានិភ័យ។

លោកបានបង្ហើបថា នៅពេលដែលយើងមានដើមទុនតិច អ្នកគួរតែចាប់ផ្តើមអាជីវកម្មណា ដែលដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់មនុស្សដូចជាម្ហូបអាហារ អាហារសម្រន់ បង្អែម ឬរកស៊ីរបរណាដែលពាក់ព័ន្ធជាមួយតម្រូវការប្រចាំថ្ងៃរបស់មនុស្ស ដែលអ្នកអាចបើកហើយមានគេត្រូវការជាប្រចាំ​ ហើយអាចរកចំណូលបានជាហូរហែរ។

ការចាប់ផ្តើមអាជីវកម្មតូចតាចមួយជាជម្រើសល្អបំផុតនៅក្នុងការចាប់ផ្តើម អ្នកអាចសាកពីគំនិតរបស់អ្នក អ្នកអាចសាកពីផលិតផលរបស់អ្នក ហើយអ្នកក៏អាចសាកចិត្តភ្ញៀវរបស់អ្នកមានដែរថា ពួកគេចូលចិត្តអីមិនចូលចិត្តអី ហើយវាជាដើមទុនធំបំផុតនៅក្នុងការកសាងជំនួញធំដុំនាពេលអនាគត។ ក្នុងដំណាក់កាលនៃការចាប់ផ្តើមរបរដើមទុនតិច អ្នកចំណេញបានទាំងព្រមតែម្តង ចំណេញទាំងបទពិសោធន៍រកស៊ី ចំណេញទាំងយីហោ ហើយបើបើកត្រូវគោលដៅអ្នកអាចចំណេញលុយភា្លមពីអាជីវកម្មថ្មីរបស់អ្នកថែមទៀតផង។

២. មុខរបរជាអ្នកលក់ លោក Bun Park គឺជាស្ថាបនិករបស់ Camazon បានថ្លែងនៅក្នុងវិទ្យុស្រ្តីកាលពីយប់មិញថា បើអ្នកមានលុយចន្លោះពី ១០០០ ទៅ ២០០០ ដុល្លារជម្រើសល្អបំផុតគឺធ្វើជាអ្នកលក់ផលិតផលអោយគេ។ លោកបាននិយាយថា បើអ្នកចង់ធ្វើនំអ្នកត្រូវមានម្ស៉ៅ បើអ្នកគ្មានម្ស៉ៅអ្នកត្រូវមានជំនាញធ្វើនំ តែបើអ្នកគ្មានជំនាញធ្វើនំទេ អ្នកត្រូវតែចេះលក់នំដែលគេមានស្រាប់ទើបជាមនុស្សឆ្លាត ។

លោក Bun Park បានថ្លែងបន្តថាសហគ្រិនខ្មែរដែលមានលុយចន្លោះពី ១០០០ ទៅ ២០០០ ដុល្លារអ្នកអាចទទួលទំនិញពីក្រុមហ៊ុនល្បីឈ្មោះណាមួយយកមកលក់បន្ត ធ្វើបែបនេះអ្នកអាចចំណេញច្រើន ព្រោះថាអ្នកមិនចាំបាច់ធ្វើទីផ្សារទេ ក្រុមហ៊ុនគេល្បីស្រាប់ហើយ យើងអាចខ្ចីដៃគេប្រើបាន យកផលិតផលល្បីស្រាប់មកលក់មិនពិបាកទេ អោយតែអ្នកមានជំនាញលក់ ពូកែលក់ អ្នកអាចទាញប្រយោជន៍ពីទីផ្សារស្រុកខ្មែរបានហើយ។

ចង់បើកអាជីវកម្មធំនោះហានិភ័យនៃភាពបរាជ័យគឺច្រើនបំផុត ពោលបើអ្នកមានដើមទុនត្រឹមតែ​១ពាន់ទៅ ២ពាន់ដុល្លារ គួរចាប់មុខរបរដែលតូចៗ ព្រោះហានិភ័យនៃភាពបរាជ័យក៏ទាបបំផុតដែល ដូចជាមុខរបរលក់រាយហើយលក់បោះដុំអោយគេ ឬទទួលបោះដុំយកមកលក់វិញ ឬធ្វើជាដំណាងចែកចាយដែលមានផលិតផលនៅក្នុងទីផ្សារ ស្រាប់ព្រោះមុខរបរទាំងអស់នេះអាចធ្វើអោយយើងកើនចំណូលបានច្រើនមួយផងដែរ។ ប្រភពពី Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *