ចង់ដាំទេ? ម្ចាស់ចំការទំពាំងបាយជូរបាណន់ ថាទំបាយជូរជាដំណាំមិនរើសដី និងអាកាសធាតុ តែកសិករមិនសូវចាប់អារម្មណ៍ដាំ
ទឹកដីបាណន់តំបន់ទំពាំងបាយជូរដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានបុរសស្រ្តីពីរនាក់ប្តីប្រពន្ធ ដែលជាបុគ្គលសំខាន់បំផុតនៅក្នុងការបង្កើតអោយមានតំបន់ទំពាំងបាយជូរ ដ៏ធំមួយនេះឡើងនៅលើទឹកដីខេត្តបាត់ដំបង។ប្ដីប្រពន្ធម្ចាស់ចំការទំពាំងបាយជូរខាងលើ បានមានប្រសាសន៍ថា តាមបទពិសោធន៍ជាង ១៨ របស់គាត់ ទំពាំងបាយជូរដំណាំដែលងាយស្រួលដាំ មិនរើសដី និងរើសអាកាសធាតុ ដូចដែលលោកប្អូនប្រជាកសិករមួយចំនួនបានលើកឡើងនោះទេ។
លោក ថៃឈឿង បានបញ្ជាក់ទៀតថា ប្រសិនបើកសិករដទៃមានបំណងចង់ដាំទំពាំងបាយជូរដូចជារូបលោក សូមកុំស្ទាក់ស្ទើរអី ព្រោះដំណាំដាំលើដីប្រភេទណាក៏បានដែរ។ ប៉ុន្ដែពេលធ្វើការដាំ លោកអ្នកគួរតែដឹងពីបច្ចេកទេសដាំឲ្យបានច្បាស់លាស់ជាមុនសិន ទើបដាំទៅអាចទទួលបានផលល្អ។ លោកបានបន្ដទៀតថា បច្ចេកទេសនៃការដាំទំពាំងបាយជូរនេះគឺលោកអ្នកធ្វើការសា្រវជា្រវដោយខ្លួនបាន ឬអាចសាកសួរទៅអ្នកជំនាញដែលមានបទពិសោធន៍ដាំពីមុន។
ជាក់ស្ដែងរូបលោកនិងភរិយាមិនបានទៅនៅឯណានោះទេ គឺ លោកបានស្វះស្វែងរកចំណេះដឹងផ្សេងទាក់ទងការដាំដំណាំនេះតាមរយៈការទិញសៀវភៅទស្សនាវដ្ដីផ្សេងៗដែលរៀបរាប់ពីវិធីដាំដុះដំណាំទំពាំងបាយជូរ យកមកអាន និងអនុវត្ដតាម ហើយទីបំផុតលោកសម្រេចចាប់ផ្ដើមដាំវាឡើងនៅអំឡុងឆ្នាំ២០០០។
កសិករគំរូ បានបន្ដថា ត្បិតទំពាំងបាយជូជាដំណាំដែលមិនរើសដី មិនរើសតំបន់ និងអាកាសធាតុក៏ពិតមែន ប៉ុន្ដែវាទាមទារឲ្យមានការថែទាំខ្ពស់។ ការថែទាំគឺជាកត្ដាសំខាន់ ត្រូវដឹងថាដំណាំប្រភេទនេះត្រូវការអ្វីខ្លះ? ហើយត្រូវសង្កេតទៅតាមប្រភេទដីដែលត្រូវដាំដូចជាប្រភេទដីខ្សាច់ ដីល្បាយ និងដីកណ្ដេងជាដើម។ ដើម្បីដាំទំពាំងបាយជូរឲ្យបានល្អចាំបាច់ត្រូវមានកម្ដៅនិងពន្លឺព្រះអាទិត្យគ្របគ្រាន់ នោះនឹងធ្វើឲ្យទំពាំបាយជូលូតលាស់ល្អឆាប់រហ័ស មានពណ៌ស្អាត ហើយរសជាតិកាន់តែផ្អែម។
អ្នកស្រី ឡេង ចាន់ថុល បានមានប្រសាសន៍ថា ពេលផ្លែទុំបាន ២០ ទៅ ៣០ ភាគរយ គឺត្រូវបញ្ឈប់ការបាញ់ទឹក ប្រើប្រាស់ជី និងថ្នាំគ្រប់ប្រភេទ ដើម្បីឲ្យដីស្ងួត ហើយដើមទំពាំងបាយជូស្រូបជាតិផ្អែមទៅចិញ្ចឹមផ្លែ។ ជាទូទៅផ្លែទំពាំងបាយជូនៅរដូវប្រាំងមានឆ្ញាញ់និងផ្អែមជាងរដូវរស្សា។ ចំណែកឯការបង្កាត់ពូជគឺធ្វើតាមការសាកមែកក៏បាន និងយកពូជផ្សេងមកតក៏បាន។ រីឯការប្រលះស្លឹកនិងកាត់មែកចេញគឺដើម្បីឲ្យទំពាំងបាយជូរឆាប់លូតលាស់មានផ្លែផ្កាឆាប់រហ័ស។
ជាធម្មតាដំណាំទំពាំងបាយជូប្រើប្រាស់រយៈពេលដាំមួយឆ្នាំទើបទទួលបានផល ប៉ុន្ដែបើមានបច្ចេកទេសនៃការដាំនិងមើលថែឲ្យបានល្អនោះ នឹងអាចប្រមូលផលបាន ២ទៅ ៣ ដងក្នុងមួយឆ្នាំ។
គួរជម្រាបដែរថា បច្ចុប្បន្ននេះដំណាំទំពាំងបាយជូរបានក្លាយជាអត្តសញ្ញាណមួយ នៃតំបន់ភ្នំបាណន់ ហើយប្តីប្រពន្ធទាំងពីរនាក់ក៏បង្កើតបានផលិតផលថ្មីបានរហូតទៅដល់ ៤ មុខ ក្នុងនោះរួមមាន ស្រាទំពាំងបាយជូ ស្រាខ្ញី ទឹកទំពាំងបាយជូ និងទឹកខ្ញី ដែលកំពុងតែដាកលក់នៅក្នងកន្លែងដាក់តាំងបង្ហាញរបស់កសិដ្ឋានទំពាំងបាយជូរផងដែរ៕ប្រភពពី business cambodia