បែកធ្លាយរូបថតកាលពីកុមារភាពរបស់ ដួង វីរៈសិទ្ធ រួមជាមួយសារយ៉ាងក្តុកក្តួលថា….

ចាប់ពីពេលនេះតទៅនាពេលដែលសូរិយាហៀបនឹងអស្ដង្គតខ្ញុំលែងបានឮសំឡេងតន្ត្រីរបស់ពុកដែលលោកតែងតែបន្លឺឡើងនៅក្រោមដើមស្វាយដែលជាកន្លែងដែលពុកតែងតែបង្រៀនសិស្សនៅកៀនផ្ទះស្លឹកជរារបស់ពុកទៀតហើយ

សំឡេងសើចក្អាកក្អាយរបស់សិស្សតន្ត្រីរបស់ពុកក៏លែងមានទៀតដែរនៅសល់តែភាពសោកស្តាយដោយក្តីអាឡោះអាល័យ ដែលកូនបានសម្រេចបំណងរបស់ពុកហើយតែពុកមិនបានឃើញ កូនបានក្លាយជាតារាចម្រៀងពិតប្រាកដហើយពុក សង្ឃឹមថាពុកបានមើលឃើញកូនពីលើឋានសួគ៌ ពីខ្ញុំបាទ ដួង វីរៈសិទ្ធ អ្នកចម្រៀងកូនអ្នកក្រ។

ប្អូនតូចជាងគេគឺ ម៉ម ពេជ្ជរិទ្ធនៅក្រោយខ្នងខ្ញុំគឺបងប្រុសខ្ញុំ ឈ្មោះ ម៉ម សំនៀង ខ្ញុំនៅកណ្តាលគេដៃកាន់ហ្គីតា ជាបងប្អូនបង្កើតម្តាយឱពុកតែមួយ សូមអរគុណដល់បងប្អូនទាំងអស់ដែលតែងតែស្រឡាញ់គាំទ្រដល់គ្រួសារខ្ញុំ សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *