រកឃើញហើយ!! ស្ត្រី ដែលធ្លាប់ឲ្យហាំប៊ឺហ្គឺដល់ Ronaldo និងមិត្តភ័ក្ដិ
អ្នកស្រី Paula Leca បានអះអាងនៅក្នុងវិទ្យុព័រទុយហ្គាល់ Renascenca ថា ខ្លួនជាអ្នកធ្លាប់ឲ្យហាំប៊ឺហ្គឺដល់ ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តភ័ក្ដិ កាលពីនៅកម្សត់កម្រ។ក្នុងវិទ្យុនោះ អ្នកស្រីបានរៀបរាប់ពីដំណើររឿងថា៖ ពួកគេនឹងលេចមុខឡើងនៅមុខហាង ពេលមានហាំប៊ឺហ្គឺនៅសល់ ហើយមេការ បានអនុញ្ញាតឲ្យពួកយើង ដើម្បីចែកឲ្យក្មេងៗទាំងនោះ។ ចំណោមក្មេងៗទាំងអស់ Ronaldo ប្រហែលម្នាក់រាងអៀនជាងគេ។ ពួកគេមកសឹងតែរាល់យប់ ក្នុងសប្ដាហ៍នីមួយៗ។
អ្នកស្រីបានបន្តថា៖ ខ្ញុំតែងតែសើចពីរឿងនេះ។ ខ្ញុំបានប្រាប់កូនខ្ញុំប្រុសខ្ញុំដែរ ប៉ុន្តែគេមិនជឿទេ គេមិនស្មានថា ម៉ាក់របស់គេឲ្យប៊ឺហ្គឺទៅ Ronaldo ទេ។ ប្ដីរបស់ខ្ញុំក៏ដឹងរឿងនេះដែរ ព្រោះអីពេលខ្លះ ពេលគាត់មកយកខ្ញុំយប់ឡើង គាត់ក៏ឃើញពួកក្មេងៗនោះដែរ។
អ្នកស្រីគិតថា Ronaldo ពិតជាមនុស្សដាក់ខ្លួនមែន។ តាមរយៈការបង្ហាញអត្តសញ្ញាណនេះ អ្នកស្រីក៏បានយល់ឃើញថា យ៉ាងហោចណាស់ក៏ មនុស្សគ្រប់គ្នា ឈប់គិតថា រឿងនេះជារឿងប្រឌិតឡើងដែរ។ អ្នកស្រី Paula ប្រាប់ថា
អ្នកស្រីនឹងទៅហូបបាយល្ងាច ជាមួយ Ronaldo តបតាមការអញ្ជើញរបស់គេ។ប៉ុន្តែគួរឲ្យសោកស្ដាយ អ្នកស្រីបានបាត់បង់ទំនាក់ទំនងរបស់ Edna និងស្ត្រីម្នាក់ទៀតដែរ៕ប្រភព៖ Dailymail