គួរឲ្យសរសើរស្នេហាពិត ធ្វើឲ្យគូរស្នេហ៏វ័យក្មេង តស៊ូអត់ទ្រាំតាំងពីគ្មានអ្វីសោះ រហូតមានបាននឹងគេ ហើយមិនទាន់ចង់រៀបការទេ ចាំមានកូន ៤នាក់សិន…
ជីវិតស្នេហារបស់កញ្ញា ទីនីន ពិតជាគួរអោយសរសើរ និងគួរយកគំរូតាមមែន ដែលនាងនឹងគូស្នេហ៏បានតស៊ូលំបាកជាមួយគ្នា តាំងពីគ្មានអ្វីសោះ រហូតដល់មានបាន និងមានឡានដូចគេ។បើយោងតាមគណនីរបស់នាងបានអោយដឹងថា៖ «អរគុណបងដែលតែងតែមេីលថែនិងនៅក្បែរមនុស្សស្រីដ៏ឆ្នាស់ឆ្នេីមពិបាកសម្របតាមដូចជាអូនអរគុណដែលខំតស៊ូពីដៃទរទេ
រហូតដល់មានគ្រប់យ៉ាងជាមួយគ្នា អគុណដែលស្រលាញ់អូនមិនប្តូរ អរគុណសំរាប់ស្នេហាពិត អរគុណដែលជូនអូនទៅដេីរលេងគ្រប់កន្លែងដែលអូនចង់ទៅ ..អរគុណសំរាប់ការជួយរំលែកការងារសព្វបែបយ៉ាង មិនថាការងារផ្ទះ ការលក់ដូរ ជាពិសេសគឺជួយសន្សំលុយទុកប្រមូលអោយប្រពន្ធនឹងតែម្តង
សូមជូនពរអោយបងសុខភាពល្អ រកលុយបានកាន់តែច្រេីន .ហេីយជូនពរអោយប្រពន្ធបងបូមលុយពីប្តីបានអោយកាន់តែច្រេីន លក់ឡេកាន់តែដាច់ សុខភាពល្អ កាន់តែស្អាត អរគុណដល់ឪពុកម្តាយទាំងសងខាងទោះមិនបានជួយកូនជាលុយកាក់ទ្រព្យធន តែក៏នៅតែអរគុណសំរាប់ទឹកចិត្តដ៏ល្អ សណ្តោសប្រណី លេីកទឹកចិត្តកូនអោយមានកម្លាំងចិត្តតស៊ូរ ចង់ប្រាប់ថាថត pre wedding លេងទេ មិនទាន់ការទេកូន 4អីបានការ រវល់កេីបលុយតិចទៀតសិន។