រណាអាឈើនេះឆ្លាតណាស់!! ក្រៅពីឈើគឺវាមិនកាត់ទេ…(មានវីដេអូ)

ក្នុងការកាត់ជ្រៀកឈើផ្សេងៗគេសឹងតែលែងប្រើរណារយើងធម្មតាទៀតហើយដោយសារតែវាប្រើប្រាស់កម្លាំងពលកម្មច្រើន ប្រើប្រាស់ពេលវេលាច្រើន ហើយក៏មិនស្អាតស្មើផង១០០%ផងដែរ ចឹងហើយគេងៀកមកប្រើរណាយន្តវិញម្តងដែលវាពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងមែនទែន ប៉ុន្តែការប្រើប្រាស់វាក៏មានហានិភ័យខ្ពស់ខ្លាំងផងដែរ ប្រសិនជាអ្នកប្រើប្រាស់នោះមិនបានប្រុងប្រយ័ត្ន ងងុយដេក មានគេរុញ ឬជ្រុលប៉ះប្រាកដជាជ្រុលដៃឬខ្លួន

ចូលទៅក្នុងម៉ាស៊ីនកាត់ឈើទាំងនោះជាក់ជាមិនខាន ចឹងហើយដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ យើងសង្កេតឃើញមានរណាអារឈើឆ្លាតវៃមួយដែលវាអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹងថាវត្ថុដែលវាកំពុងតែកាត់នោះជាឈើ ឬមួយជាសាច់។ ក្នុងករណីដែលវាអារចំសាច់តែបន្តិច

វានឹងផ្អាកដំណើរការ និងលិបចុះទៅក្រោមភ្លាមៗមិនអោយយើងមានរបួសធ្ងន់ធ្ងរនោះទេពិតជាមានសុវត្ថិភាពក្នុងការប្រើប្រាស់ខ្លាំងណាស់។ បើបងប្អូនចង់ដឹងកាន់តែច្បាស់ថាម៉ាស៊ីនជ្រៀកឈើមួយនេះដំណើរការល្អនិងសុវត្ថិភាពយ៉ាងណានោះ សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់យឺតៗដើម្បីអាចទស្សនាវីដេអូនេះបាន។ផ្តល់សិទ្ធដោយ AMAPAPA.ME​

Leave a Reply

Your email address will not be published. Required fields are marked *