ម្យ៉ាងដែរ!! ខ្ជិល​អង្គុយបោចរោមមាន់​ មានអាហ្នឹងនៅផ្ទះមួយស្រួលហ្មង (មានវីដេអូ)

មាន់ជាប្រភេទសត្វចិញ្ចឹមមួយប្រភេទដដែលមនុស្សយើងនិយមយកមកបរិភោគដោយសារតែវាមានរសជាតិឆ្ងាញ់ ងាយស្រួលរក និងមានតម្លៃសមរម្យផងដែរ។

ភាគច្រើននៅលើទីផ្សារ គេតែងតែដាក់លក់មាន់ដែលបោចមាន់ហើយស្រេចៗដោយសារតែអ្នកលក់ដឹងច្បាស់ថា មានមនុស្សជាច្រើនណាស់ដែលមិនចេះបោចរោមមាន់ ឬខ្ជិលបោចរោមមាន់ដោយសារតែវាត្រូវការចំណាយពេលវេលាយូរក្នុងការដាំទឹកបោច និងសម្អាតវាអោយអស់រោមនេះតែម្តង។

ងៀកមកកាន់អ្នកលក់មាន់វិញ មិនអាចនិយាយពាក្យថាខ្ជិលបោចមាន់បាននោះទេ ប៉ុន្តែប្រសិនជាគាត់លក់មាន់ច្រើនៗក្នុងមួយថ្ងៃៗនោះ ក៏វាពិបាកក្នុងការបោចមាន់ដោយដៃផងដែរ ចឹងហើយបានជាគេបង្កើតនូវម៉ាស៊ីនបោចរោមមាន់ដ៏ពិសេសមួយដែលយើងគ្រាន់តែទំលាក់មាន់ចូលទៅក្នុងម៉ាស៊ីន ម៉ាស៊ីននឹងធ្វើការក្រឡុកចុះក្រឡុកឡើងអស់រោមចេញពីមាន់ស្អាតតែម្តង

ហើយក៏ចំណាយពេលតិចមែនទែន មួយប៉ព្រិចភ្នែកសោះបានមាន់យកទៅលក់តែម្តង។ ចង់ដឹងកាន់តែច្បាស់ថាម៉ាស៊ីនបោចរោមមាន់នោះល្អប្រើដល់កម្រិតណា សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់យឺតៗ ដើម្បីអាចទស្សនាវីដេអូនេះបាន។ផ្តល់សិទ្ធដោយ AMAPAPA.ME​

Leave a Reply

Your email address will not be published. Required fields are marked *