ភ័យបះសក់!! បុរសម្នាក់ចុះទឹកបឹងរាវខ្យងសុខៗ នឹកស្មានថាជាខ្យងយក្ស ចាប់ស្រវាស្រាប់តែញ័រដៃញ័រជើង

ថៃ៖ នៅថ្មីៗនេះបានទទួលព័ត៌មានថាមានអ្នកភូមិម្នាក់ទៅរាវខ្យងនៅក្នុងប្រឡាយទឹកមួយជិតស្ពានម័ខវ៉ានរាំងសាន់ ភូមិទី៣ តំបន់ផនមុនី ស្រុកមឿង ខេត្តណាក់ខនណាយុគ ហើយបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងទឹកប្រឡាយ។

ការត្រួតពិនិត្យនៅកន្លែងកើតហេតុ បានជួបបុរសម្នាក់ឈរនៅជិតមាត់ប្រឡាយ ហើយសមត្ថកិច្ចបានហៅគាត់ឲ្យចេញឆ្ងាយពីកន្លែងដែលមានគ្រាប់ផ្ទុះ ដើម្បីឲ្យអ្នកជំនាញខាងផ្នែក EOD បានចុះទៅយកគ្រាប់ផ្ទុះនៅក្នុងប្រឡាយទឹកប្រើពេលវេលាស្វែងរកប្រហែល១០នាទី ទើបឃើញគ្រប់ផ្ទុះហើយបាននាំឡើងមកលើដើម្បីត្រួតពិនិត្យ។

ចំពោះការត្រួតនិនិត្យនេះបានឲ្យដឹងថាជាគ្រាប់សមយុទ្ធដែលនៅជាប់យន្ដហោះសម្រាប់ធ្វើការហ្វឹកហាត់ មានរូបរាងដូចត្រយូងចេក ហើយមានណាំប័រ BDU 33 D/B ទម្ងន់ ៣០គីឡូក្រាម ។បន្ទាប់ពីសាកសួរលោក វ៉ាន់ ឈ្លើម អាយុ២៦ឆ្នាំ អ្នកស្រុកអុតថានី ជាអ្នកប្រទះឃើញគ្រាប់ផ្ទុះខាងលើ

បានឲ្យដឹងថា ខ្លួនបានបបួលមិត្តភក្តិមករាវខ្យងនៅប្រឡាយទឹកនេះ ពេលរាវបានមួយស្របក់ស្រាប់តែភ្ញាក់ខ្លួនព្រើត ពេលដែលបានឃើញគ្រាប់ផ្ទុះមានលក្ខណៈដូចត្រយូងចេក ដោយភ័យខ្លាំងពេកខ្លួនបានបោះចោលទៅក្នុងទឹកហើយរត់ទៅរាយការណ៍ប្រាប់ប្រធានភូមិឲ្យបានជ្រាប ដើម្បីតេហៅប៉ូលីសមកត្រួតពិនិត្យទៅទីតាំងខាងលើ។បន្ទាប់មកសមត្ថកិច្ចបាននាំយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទៅកំទេចចោលនៅខេត្តណាក់ខនណាយុគ ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *